ការយល់ដឹងស៊ីជម្រៅរបស់យើងអំពីបរិបទរបស់ជនជាតិដើមភាគតិច ទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ និងសកល បានជួយឲ្យយើងធ្វើការយ៉ាងមានប្រសិទ្ធភាពក្នុងការផ្លាស់ប្ដូរសង្គម ជាវិជ្ជមាន និងដោយចីរភាព។ យើងមានវិធីសាស្រ្តចម្រុះដែលអាចជួយឲ្យយើងមានភាពបត់បែនក្នុងការអនុវត្តឈាន ទៅសម្រេចបាននូវផលប៉ះពាល់ជាវិជ្ជមាន។ វិធីសាស្រ្តទាំងនោះរួមមាន៖ ការតស៊ូមតិដើម្បីឲ្យមានការធ្វើជំរឿនជនជាតិដើមភាគតិច បង្កើតមជ្ឈមណ្ឌល ជនជាតិដើមភាគតិច ការចងក្រងសហគមន៍ ការបង្កើតបណ្ដាញ និងកិច្ចសហប្រតិបត្តិការរវាងក្រុមពាក់ព័ន្ធផ្សេងៗគ្នា ផ្ដល់ការគាំទ្រ និងអភិវឌ្ឍអ្នកដឹកនាំជនជាតិដើមភាគតិច កសាង និងពង្រឹង និងសម្របសម្រួលឲ្យទទួលបានជំនួយផ្នែកច្បាប់។ វិធីសាស្រ្តទាំងអស់នេះជួយឲ្យ អ.ជ.ក អាចអនុវត្តសកម្មភាពឆ្លើយតបទៅតាមតម្រូវការជាក់ស្ដែងរបស់សហគមន៍ជនជាតិដើមភាគតិច។
សេចក្ដីថ្លែងការណ៍
សយ ពិសី ជាកូនជនជាតិដើមព្រៅមកពីភូមិភាគឦសាននៃខេត្ដរតនគិរី។ ពិសី បានរស់ធំធាត់នៅក្នុងគ្រួសារមួយដែលមានការបែកបាក់គ្នា…
៩ សីហា ជាថ្ងៃអ្វីសម្រាប់ជនជាតិដើមភាគិតចពិភពលោក?
ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ សីហា ប្រទេសនៅទូទាំងសកលលោក និងរួមទាំងប្រទេសកម្ពុជាដែលមានប្រជាជនជនជាតិដើមភាគតិចរស់នៅ…
អំពីយើង
កម្មវិធីស្នូល
កសាងមជ្ឈមណ្ឌលជនជាតិដើមភាគតិច
គាំទ្រ និង អភិវឌ្ឍជនជាតិដើមភាគតិច
បណ្ដាញជនជាតិដើមភាគតិច និង កិច្ចសហប្រតិបត្តិការ
កសាង និង ពង្រឹងសមត្ថភាពជនជាតិដើមភាគតិច