គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្តសញ្ញាណជនជាតិដើមភាគតិច៖ មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងសម្រាប់ជនជាតិដើមភាគតិច (កំណែទី ២)
- Home
- គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្តសញ្ញាណជនជាតិដើមភាគតិច៖ មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងសម្រាប់ជនជាតិដើមភាគតិច (កំណែទី ២)
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្តសញ្ញាណជនជាតិដើមភាគតិច៖ មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងសម្រាប់ជនជាតិដើមភាគតិច (កំណែទី ២)
មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ ២០៣០ នេះ ត្រូវបានរៀបចំឡើងសម្រាប់ជនជាតិដើមភាគតិច (IPs) និងស្ត្រីជនជាតិដើមភាគតិច (IWs) ដែលបានចូលរួមយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការនេះ។ តាំងពីការចាប់ផ្តើមនៃគោលទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពមក ជនជាតិដើមភាគតិច និងអង្គការតំណាងរបស់ពួកគេ បាននិងកំពុងធ្វើការលើគោលដៅ SDGs ឆ្នាំ ២០៣០ ដោយសហការជាមួយតួអង្គ សម្ព័ន្ធមិត្ត និងបណ្តាញផ្សេងៗនៅគ្រប់កម្រិត។ សម្ព័ន្ធជនជាតិដើមភាគតិចអាស៊ី (AIPP) បានបោះពុម្ពផ្សាយសៀវភៅណែនាំការអនុវត្តជាក់ស្តែងកំណែទី១ សម្រាប់ជនជាតិដើមភាគតិចស្តីពី SDGs ឆ្នាំ ២០៣០ នៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងគោលបំណងផ្តល់នូវព័ត៌មានជាមូលដ្ឋាន និងដែលអាចជឿទុកចិត្តបាន ព្រមទាំងអនុសាសន៍ជាក់ស្តែងសម្រាប់ការចូលរួម និងការរួមចំណែកប្រកបដោយប្រសិទ្ធភាព។
ក្នុងទម្រង់ដែលងាយស្រួលយល់ និងងាយស្រួលអាន មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងស្តីពី SDGs ឆ្នាំ ២០៣០ កំណែទី២នេះ បានពង្រីកបន្ថែមលើកំណែដើម ដោយមានរួមបញ្ចូលនូវឯកសារធនធានថ្មីៗ និងស្ថានភាពជាក់ស្តែងជាច្រើនទៀត។ កំណែនេះបានគូសបញ្ជាក់ពីព័ត៌មានជាមូលដ្ឋាន និងជាក់ស្តែងអំពី SDGs ដែលទាក់ទងនឹងជនជាតិដើមភាគតិច ជាពិសេសស្ត្រីជនជាតិដើមភាគតិច ហើយបានប្តេជ្ញាបង្ហាញព័ត៌មានដែលអាចជឿទុកចិត្តបានក្នុងទម្រង់ដែលសាមញ្ញជាងមុន ដើម្បីឱ្យពួកគាត់អាចយល់ និងចាត់វិធានការព្រមទាំងអនុវត្តជំហានចាំបាច់នានា នៅក្នុងដំណើរការនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ដោយផ្អែកលើបទពិសោធន៍របស់ពួកគាត់ ព្រមទាំងការសិក្សា និងការវិភាគលើខ្លឹមសារដែលមានស្រាប់ មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបញ្ចូលទស្សនវិស័យរបស់ជនជាតិដើមភាគតិច និងស្ត្រីជនជាតិដើមភាគតិច ទៅក្នុងគោលដៅ SDGs។
