Library assistant
- Home
- Library assistant
Library assistant
សេចក្តីពិពណ៌នាក្របខណ្ឌការងារ
| តួនាទី | ជំនួយការបណ្ណារក្ស |
| កម្រិតប្រាក់ខែ | កម្រិត១ ថ្នាក់ទី០ |
| ប្រភេទកិច្ចសន្យាការងារ | កិច្ចសន្យាថេរវេលាមានកំណត់ |
| ម្ចាស់ជំនួយ | RWI |
| ពេលវេលា | ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ |
| អ្នកក្រោមការគ្រប់គ្រង | នាយិកាប្រតិបត្តិ – (ទំនាក់ទំនងដោយផ្ទាល់)
ប្រធានគម្រោងកម្មវិធី–(ទំនាក់ទំនងដោយប្រយោល)
|
| ធ្វើការរាយការណ៍ជូន | ប្រធានគម្រោង |
| ទីកន្លែង | ការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ និងអាចធ្វើដំណើរទៅខេត្តតាមការចាំបាច់ និងការស្នើសុំ |
| ព័ត៌មានទំនាក់ទំនង | CIPO Office: #28, Street 460, Sangkat Toul Tumpong II, Khan Chamkamorn, Phnom Penh, Cambodia. Telephone: 012 915 465, |
១. អំពីអង្គការជនជាតិដើមភាគតិចកម្ពុជា៖
អង្គការជនជាតិដើមភាគតិចកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលមាន ការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ អង្គការជនជាតិដើមភាគតិចកម្ពុជាមានទស្សនៈវិស័យ ចង់ឃើញជនជាតិដើមភាគតិចមានសមត្ថភាព និងសកម្មក្នុងការលើកកំពស់សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយជាសហគមន៍អចិន្តៃ្រយ៍ និង រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមពហុវប្បធម៌ជាតិកម្ពុជា។គោលដៅអង្គការជនជាតិដើមភាគតិចគឺដើម្បីកសាងសមត្ថភាព និងបង្កើនភាពអង់អាចដល់ ជនជាតិដើមភាគតិច ឱ្យដឹកនាំ និង ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកម្ពុជា។បេសកកម្មគឺបង្កើនចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនជាតិដើមភាគតិចពាក់ព័ន្ធទៅនឹងប្រពៃណីទំនៀមទំលាប់ដីធ្លី និងសិទ្ធិសេរីភាពការទទួលខុសត្រូវដែលទាក់ទងនឹងច្បាប់ជាតិ អន្តរជាតិគោលនយោបាយលិខិតបទដ្ឋានជាតិនានា ។
២. គោលបំណង៖
- ដើម្បីរៀបចំគ្រប់គ្រង និងចាត់ចែងដំណើរការទូទៅនៃការបង្កើត និងការរៀបចំបណ្ណាល័យជនជាតិដើមភាគតិចឲ្យមានដំណើរការល្អ មានការផ្សព្វផ្សាយ និងប្រើប្រាស់បានជាប្រយោជន៍ដល់អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកធ្វើការ និងដល់ជនជាតិដើមភាគតិចនៅកម្ពុជា។
៣. តួនាទី និងការទទួលខុសត្រូវចំបងៗ៖
- ពង្រឹងការទំនាក់ទំនងឆ្លើយឆ្លងឲ្យបានខ្លាំង និងលឿនរាល់ការទំនាក់ទំនងជាមួយគណៈគ្រប់គ្រង សហគមន៍ ម្ចាស់ជំនួយ ដៃគូអង្គការ ឬអាជ្ញាធរមូលដ្ឋានតាមរយៈពេលឆាត ផ្ទាល់មាត់ ជាពិសេសតាមរយៈអ៊ីម៉ែល (ដែលជាទំនាក់ទំនងផ្លូវការរបស់ស្ថាប័ន)
- ត្រូវគារពពេលវេលាម៉ោងធ្វើការ ចូលម៉ោង ៨៖០០ព្រឹក ដល់ ១២៖០០ព្រឹក នឹងពេលរសៀល ចូលម៉ោង ២៖០០រសៀល ដល់ ម៉ោង ៥៖០០ល្ងាច ពីច័ន្ទដល់ សុក្រ។
- ថែទាំសំអាត និងត្រូវធានាឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយ និងអនាម័យជានិច្ចនៅទីតាំងបណ្ណាល័យ។
- រៀបចំសៀវភៅអោយមានសណ្ដាប់ធ្នាប់ និងផាសុខភាព។
- ត្រូវរៀបចំសៀវភៅតាមលំដាប់លំដោយនៃប្រភេទឬក្រុមផ្សេងៗគ្នា តាមទូរឬធ្នើ និងចុះលេខកូដរាល់សៀវភៅដែលមាននៅក្នុងបណ្ណាល័យ។
- ទំនាក់ទំនងជាមួយអង្គការ ស្ថាប័នរដ្ឋ និងវិស័យផ្សេងៗដើម្បីស្នើសុំសៀវភៅដែលពាក់ពន្ធ័ជាមួយជនជាតិដើមភាគតិច មកដាក់នៅក្នុងបណ្ណាល័យ។
- ត្រូវចុះបញ្ជីសៀវភៅ ឬកត់ត្រារាល់សៀវភៅចេញ និងចូល នៅក្នុងសៀវភៅកំណត់ត្រាច្បាស់លាស់។
- បង្កើននិងគ្រប់គ្រងធនធានឯកសារទាំងមូល សម្រាប់បម្រើសេចក្ដីត្រូវការរបស់អ្នកស្រាវជ្រាវ។
- ត្រូវចេះរៀបចំសម្របសម្រួលកម្មវិធីបង្ហាញឯកសារដែលសំខាន់ៗ ឬរឿងពាក់ពន្ធ័ជនជាតិដើមភាគតិច ដើម្បីបង្ហាញជូនទៅអ្នកមកអាននៅក្នុងការិយាល័យ។
- ទំនាក់ទំនងបញ្ជូនឯកសារដែលអង្គការបានផលិត ផ្ញើជូនអង្គការ សហគមន៍ ស្ថាប័នរដ្ឋ និងវិស័យផ្សេងៗដើម្បីបានស្វែងយល់ពីព័ត៌មានពាក់ព័ន្ធជនជាតិដើមភាគតិច។
- ត្រូវកត់ត្រាវត្តមាន អ្នកចេញ-ចូលក្នុងបណ្ណាល័យ រៀងរាល់ថ្ងៃ។
- ត្រូវមានបញ្ជី ខ្ចី-សងសៀវភៅនឹងសំភារះផ្សេងៗក្នុងបណ្ណាល័យ។
- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងក្នុងបណ្ណាល័យ។
- ធ្វើបញ្ជី ខ្ចីសៀវភៅ និងសងសៀវភៅត្រឡប់មកបណ្ណាល័យវិញ។
- ត្រូវរៀបចំសៀវភៅដាក់តាមកន្លែងដើមរាល់ពេលសៀវភៅសងត្រឡប់មកវិញ។
- រើសសៀវភៅដែលរលប់ ឬជ្រុសលេខកូដមកបិតឡើងវិញ។
- ជួសជុលសៀវភៅដែលរហែកក្របមកធ្វើការកិប និងបិតឡើងវិញ។
- ទទួលបន្ទុកធ្វើចំណាត់ថ្នាក់ឯកសារ បង្កើនធនធានឯកសារ និងផ្សព្វផ្សាយឯកសារក្នុងបណ្ណាល័យដល់នាក់ពាក់ព័ន្ធ។
- ធ្វើបញ្ជីសារពើភ័ណ្ឌទាំងសៀវភៅ និងសម្ហារៈទាំងអស់ដែលមាននៅក្នុងបណ្ណាល័យ។
- មានគំនិតចេះឆ្នៃប្រឌិតក្នុងការរៀបចំទីកន្លែងបណ្ណាល័យឲ្យមានការទាក់ទាញ។
- រៀបចំយុទ្ធនាកផ្សេងៗដើម្បីអោយប្រើប្រាស់ជាសាធារណៈបណ្ណាល័យជនជាតិដើមភាគតិច
- រៀបចំផែនការបង្អុចបង្ហាញផ្លូវដើម្បីប្រមូលឯកសារ
- រៀបចំបណ្ណាល័យឌីជីថល
- យុទ្ធនាការតាំងបង្ហាញស្នាដៃ និងពិរពណ៌
- ចងក្រងក្រុម ស្រាវជ្រាវជាមួយ ក្រុមយុវជន
- បណ្តុះបណ្តាលក្រុម ស្រាវជ្រាវ យុវជន
- ប្រមូលឯកសារ រូបថត ស្នាដៃសិល្បៈ ដើម្បីតាំងបង្ហាញ
- ប្រមូលឯកសារ និងទិន្នន័យជាក់ស្តែង
- រៀបចំស្កែន និងរក្សាទុកឯកសារសំខាន់ៗរបស់ជនជាតិដើមភាគតិច នៅក្នុងឌីស។
- ធ្វើតារាងការងារដាក់ជូនទៅគណៈគ្រប់គ្រងតាមពេលវេលាកំណត់។
- សរសេររបាយការណ៍ប្រចាំខែសកម្មភាពអនុវត្តដាក់ជូនទៅគណៈគ្រប់គ្រងតាមពេលវេលាកំណត់។
- ស្នើការអនុញ្ញាតិ និងជូនដំណឹងរាល់ពេលចេញក្រៅករណីមានកិច្ចប្រជុំ ឬកិច្ចការ ផ្សេងៗ។
- ធ្វើកិច្ចការផ្សេងៗតាមការស្នើសុំរបស់របស់ប្រធានស្ថាប័ន ឬប្រធានគម្រោង។
៤. លទ្ធផលនៃការអនុវត្ត៖
- ត្រូវផលិតការងារស្របតាមតួនាទី និងការទទួលខុសត្រូវដូចមានចែងខាងលើ ជាពិសេសគឺលើការ
- រៀបចំទីកន្លែងឲ្យបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ និងតាមលំដាប់លំដោយនៃសៀវភៅ។
- ធ្វើរបាយការណ៍ចំនួនសៀវភៅ ចំនួនអ្នកចូលអាន ចំនួនអ្នកខ្ចី សៀវភៅ ជាលាយលក្ខ័អក្សរ។
- បានទំនាក់ទំនងជាមួយដៃគូផ្សេងៗទាំងអង្គការ រាជរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាដើម្បីគៀងគររកសៀវភៅពាក់ពន្ធ័ជនជាតិដើមភាគតិច។
- បានរៀបចំការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់បុគ្គលិករៀងរាល់ថ្ងៃសុក្រ ឬតាមពេលវេលាសមស្រប។
- បានជម្រុញលើកទឹកចិត្តឲ្យបុគ្គលិក និងមជ្ឈមដ្ឋានខាងក្រៅបានអានសៀវភៅពាក់ពន្ធ័ជនជាតិដើមភាគតិច។
- បានចូលរួមកិច្ចប្រជុំឬបណ្តុះបណ្តាលផ្សេងៗតាមការស្នើសុំរបស់គណៈគ្រប់គ្រងរបស់អង្គការ។
- បានរៀបចំស្កែន និងរក្សាទុកឯកសារសំខាន់ៗរបស់ជនជាតិដើមភាគតិច នៅក្នុងឌីស។
- ធ្វើតារាងការងារដាក់ជូនទៅគណៈគ្រប់គ្រងតាមពេលវេលាកំណត់ (រៀងរាល់ចុងខែ)។
- សរសេររបាយការណ៍ប្រចាំខែសកម្មភាពអនុវត្តក្នុងបណ្ណាល័យទាំងមូល
- ស្នើការអនុញ្ញាតិ និងជូនដំណឹងរាល់ពេលចេញក្រៅករណីមានកិច្ចប្រជុំ ឬកិច្ចការផ្សេងៗ និងស្នើសុំឲ្យមានអ្នកជួយចាំវេន ដើម្បីបញ្ជៀសបញ្ហាបាត់បង់ណាមួយ និងមិនមានដំណឹងនៃការអនុវត្តការងារ។
- បានបំពេញកាតព្វកិច្ចគោរពតាមគោលនយោបាយរបស់ស្ថាបន័ ជាពិសេសការបញ្ជូនតារាងពេលវេលាការងារ របាយការណ៍ និងកិច្ចការផ្សេងៗដែលមានចែងក្នុងគោលនយោបាយ។
៥. ទីកន្លែងធ្វើការ
- ទីកន្លែងធ្វើការគឺនៅការិយាល័យកណ្តាលរបស់អង្គការ ហើយអាចចុះខេត្តតាមកិច្ចការតម្រូវ។
៦. វេលាអនុវត្តការងារ៖
- ចាប់ផ្តើមការងារចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីថ្ងៃចន្ទ័ ដល់សុក្រ និងពីម៉ោង៨៖០០ ដល់ ១២៖០០ និងពីម៉ោង២៖០០ ដល់៥៖០០
៧. ប្រាក់ខែ និងប្រាក់ឧបត្ថម្ហ៖
- ប្រភេទប្រាក់ខែកម្រិត១ ថ្នាក់ទី ១ ក្នុង១ខែ ២៥០ ដុល្លារ
- ទទួលបានប្រាក់ឧបត្ថម្ហផ្សេងដូចជា៖
- កាតទូរស័ព្ទ ចំនួន១៥ដុល្លារ ក្នុង១ខែ
- ប្រាក់សុខភាព ចំនួន១៥ដុល្លារ ក្នុង១ខែ
- ប្រាក់NSSF ចំនួន១២ក្នុង ១ខែ
- និងអត្ថប្រយោជន៏បន្ថែមផ្សេងៗទៀត អាស្រ័យលើធនធានថវិកាស្ថាប័នមាន។
៨. លក្ខណៈវិនិច្ឆ័យ៖
- មានភាពអត់ធ្មត់ រួសរាយរាក់ទាក់ និងមានអត្តចរិកល្អក្នុងការបំពេញការងារ
- មានបទពីសោធន៏ការងារផ្នែកបណ្ណាល័យ
- មានទំនួលខុសត្រូវខ្ពស់លើកិច្ចការដែលប្រគល់
- មានចិត្តទទួលយកនូវសំណើរដែលបានស្នើឲ្យធ្វើ
- គោរពនិងឲ្យតម្លៃដល់គោលនយោបាយនិងទស្សនៈរបស់អង្គការ
- បេក្ខជនបានមានសញ្ជាតិខ្មែរ (ដែលមានពិការភាព និង/ឬ ជាជនជាតិដើមភាគតិច និង/ស្រ្តី) ត្រូវបានលើកទឹកចិត្តដាក់ពាក្យ និងមានអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ
- មានឆន្ទះស្រទ្បាញ់ លើកកម្ពស់ គោរព និងការពារសិទ្ធិជនជាតិដើមភាគតិច។
