អង្គការជនជាតិដើមភាគតិចកម្ពុជា

Cambodia Indigenous Peoples Organization

Library assistant

Library assistant

 

សេចក្តីពិពណ៌នាក្របខណ្ឌការងារ

តួនាទី ជំនួយការបណ្ណារក្ស
កម្រិតប្រាក់ខែ កម្រិត១ ថ្នាក់ទី០ 
ប្រភេទកិច្ចសន្យាការងារ កិច្ចសន្យាថេរវេលាមានកំណត់ 
ម្ចាស់ជំនួយ RWI
ពេលវេលា ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ 
អ្នកក្រោមការគ្រប់គ្រង នាយិកាប្រតិបត្តិ (ទំនាក់ទំនងដោយផ្ទាល់)

ប្រធានគម្រោងកម្មវិធី(ទំនាក់ទំនងដោយប្រយោល)

  1. ឈ្មោះ សោម​ គន្ធារី
  2. តួនាទី៖ ប្រធានគម្រោងកម្មវិធីរបស់អង្គការ
  3. លេខទំនាងក់ទំនង៖ 855 11288251
  4. អ៊ីម៉ែល៖ Kuntheary.som@gmail.com
ធ្វើការរាយការណ៍ជូន ប្រធានគម្រោង
ទីកន្លែង ការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ និងអាចធ្វើដំណើរទៅខេត្តតាមការចាំបាច់ និងការស្នើសុំ
ព័ត៌មានទំនាក់ទំនង CIPO Office: #28, Street 460, Sangkat Toul Tumpong II, Khan Chamkamorn, Phnom Penh, Cambodia. Telephone: 012 915 465, 

១. អំពីអង្គការជនជាតិដើមភាគតិចកម្ពុជា៖

អង្គការជនជាតិដើមភាគតិចកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលមាន ការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ អង្គការជនជាតិដើមភាគតិចកម្ពុជាមានទស្សនៈវិស័យ ចង់ឃើញជនជាតិដើមភាគតិចមានសមត្ថភាព និងសកម្មក្នុងការលើកកំពស់សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយជាសហគមន៍អចិន្តៃ្រយ៍ និង រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមពហុវប្បធម៌ជាតិកម្ពុជា។គោលដៅអង្គការជនជាតិដើមភាគតិចគឺដើម្បីកសាងសមត្ថភាព និងបង្កើនភាពអង់អាចដល់ ជនជាតិដើមភាគតិច ឱ្យដឹកនាំ និង ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកម្ពុជា។​បេសកកម្មគឺបង្កើនចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនជាតិដើមភាគតិចពាក់ព័ន្ធទៅនឹងប្រពៃណីទំនៀមទំលាប់ដីធ្លី និងសិទ្ធិសេរីភាពការទទួលខុសត្រូវដែលទាក់ទងនឹងច្បាប់ជាតិ អន្តរជាតិគោលនយោបាយលិខិតបទដ្ឋានជាតិនានា ។

២. គោលបំណង៖

  • ដើម្បីរៀបចំគ្រប់គ្រង និងចាត់ចែងដំណើរការទូទៅនៃការបង្កើត និងការរៀបចំបណ្ណាល័យជនជាតិដើមភាគតិចឲ្យមានដំណើរការល្អ មានការផ្សព្វផ្សាយ​ និងប្រើប្រាស់បានជាប្រយោជន៍ដល់អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកធ្វើការ និងដល់ជនជាតិដើមភាគតិចនៅកម្ពុជា។ 

៣. តួនាទី និងការទទួលខុសត្រូវចំបងៗ៖

  1. ពង្រឹងការទំនាក់ទំនងឆ្លើយឆ្លងឲ្យបានខ្លាំង និងលឿនរាល់ការទំនាក់ទំនងជាមួយគណៈគ្រប់គ្រង សហគមន៍ ម្ចាស់ជំនួយ ដៃគូអង្គការ ឬអាជ្ញាធរមូលដ្ឋានតាមរយៈពេលឆាត ផ្ទាល់មាត់ ជាពិសេសតាមរយៈអ៊ីម៉ែល (ដែលជាទំនាក់ទំនងផ្លូវការរបស់ស្ថាប័ន)
  2. ត្រូវគារពពេលវេលាម៉ោងធ្វើការ ចូលម៉ោង ៨៖០០ព្រឹក ​ដល់ ១២៖០០ព្រឹក នឹងពេលរសៀល ចូលម៉ោង ២៖០០រសៀល ដល់ ម៉ោង ៥៖០០ល្ងាច ពីច័ន្ទដល់ សុក្រ។
  3. ថែទាំសំអាត និងត្រូវធានាឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយ និងអនាម័យជានិច្ចនៅទីតាំងបណ្ណាល័យ។ 
  4. រៀបចំសៀវភៅអោយមានសណ្ដាប់ធ្នាប់ និងផាសុខភាព។
  5. ត្រូវរៀបចំសៀវភៅតាមលំដាប់លំដោយនៃប្រភេទឬក្រុមផ្សេងៗគ្នា តាមទូរឬធ្នើ និងចុះលេខកូដរាល់សៀវភៅដែលមាននៅក្នុងបណ្ណាល័យ។
  6. ទំនាក់ទំនងជាមួយអង្គការ ស្ថាប័នរដ្ឋ និងវិស័យផ្សេងៗដើម្បីស្នើសុំសៀវភៅដែលពាក់ពន្ធ័ជាមួយជនជាតិដើមភាគតិច មកដាក់នៅក្នុងបណ្ណាល័យ។ 
  7. ត្រូវចុះបញ្ជីសៀវភៅ ឬកត់ត្រារាល់សៀវភៅចេញ និងចូល នៅក្នុងសៀវភៅកំណត់ត្រាច្បាស់លាស់។ 
  8. បង្កើន​និងគ្រប់គ្រងធនធានឯកសារទាំងមូល សម្រាប់បម្រើសេចក្ដីត្រូវការរបស់អ្នកស្រាវជ្រាវ។ 
  9. ត្រូវចេះរៀបចំសម្របសម្រួលកម្មវិធីបង្ហាញឯកសារដែលសំខាន់ៗ ឬរឿងពាក់ពន្ធ័ជនជាតិដើមភាគតិច ដើម្បីបង្ហាញជូនទៅអ្នកមកអាននៅក្នុងការិយាល័យ។ 
  10. ទំនាក់ទំនងបញ្ជូនឯកសារដែលអង្គការបានផលិត ផ្ញើជូនអង្គការ សហគមន៍      ស្ថាប័នរដ្ឋ និងវិស័យផ្សេងៗដើម្បីបានស្វែងយល់ពីព័ត៌មានពាក់ព័ន្ធជនជាតិដើមភាគតិច។ 
  11. ត្រូវកត់ត្រាវត្តមាន អ្នកចេញ-ចូលក្នុងបណ្ណាល័យ រៀងរាល់ថ្ងៃ។
  12. ត្រូវមានបញ្ជី ខ្ចី-សងសៀវភៅនឹងសំភារះផ្សេងៗក្នុងបណ្ណាល័យ។ ​
  13. ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងក្នុងបណ្ណាល័យ។
  14. ធ្វើបញ្ជី ខ្ចីសៀវភៅ និងសងសៀវភៅត្រឡប់មកបណ្ណាល័យវិញ។
  15. ត្រូវរៀបចំសៀវភៅដាក់តាមកន្លែងដើមរាល់ពេលសៀវភៅសងត្រឡប់មកវិញ។
  16. រើសសៀវភៅដែលរលប់ ឬជ្រុសលេខកូដមកបិតឡើងវិញ។
  17. ជួសជុលសៀវភៅដែលរហែកក្របមកធ្វើការកិប និងបិតឡើងវិញ។
  18. ទទួលបន្ទុកធ្វើចំណាត់ថ្នាក់ឯកសារ​ បង្កើនធនធានឯកសារ និងផ្សព្វផ្សាយឯកសារក្នុងបណ្ណាល័យដល់នាក់ពាក់ព័ន្ធ។
  19. ធ្វើបញ្ជីសារពើភ័ណ្ឌទាំងសៀវភៅ និងសម្ហារៈទាំងអស់ដែលមាននៅក្នុងបណ្ណាល័យ។ 
  20. មានគំនិតចេះឆ្នៃប្រឌិតក្នុងការរៀបចំទីកន្លែងបណ្ណាល័យឲ្យមានការទាក់ទាញ។
  21. រៀបចំយុទ្ធនាកផ្សេងៗដើម្បីអោយប្រើប្រាស់ជាសាធារណៈ​បណ្ណាល័យជនជាតិដើមភាគតិច
  22. រៀបចំផែនការបង្អុចបង្ហាញផ្លូវដើម្បី​ប្រមូលឯកសារ
  23. រៀបចំបណ្ណាល័យឌីជីថល
  24. យុទ្ធនាការតាំងបង្ហាញស្នាដៃ និង​ពិរពណ៌
  25. ចងក្រងក្រុម ស្រាវជ្រាវជាមួយ ក្រុមយុវជន
  26. បណ្តុះបណ្តាលក្រុម ស្រាវជ្រាវ យុវជន
  27. ប្រមូលឯកសារ រូបថត ស្នាដៃសិល្បៈ ដើម្បីតាំងបង្ហាញ
  28. ប្រមូលឯកសារ និងទិន្នន័យជាក់ស្តែង
  29. រៀបចំស្កែន និងរក្សាទុកឯកសារសំខាន់ៗរបស់ជនជាតិដើមភាគតិច នៅក្នុងឌីស។ 
  30. ធ្វើតារាងការងារដាក់ជូនទៅគណៈគ្រប់គ្រងតាមពេលវេលាកំណត់។
  31. សរសេររបាយការណ៍ប្រចាំខែសកម្មភាពអនុវត្តដាក់ជូនទៅគណៈគ្រប់គ្រងតាមពេលវេលាកំណត់។
  32. ស្នើការអនុញ្ញាតិ និងជូនដំណឹងរាល់ពេលចេញក្រៅករណីមានកិច្ចប្រជុំ ឬកិច្ចការ      ផ្សេងៗ។
  33. ធ្វើកិច្ចការផ្សេងៗតាមការស្នើសុំរបស់របស់ប្រធានស្ថាប័ន ឬប្រធានគម្រោង។ 

 

៤. លទ្ធផលនៃការអនុវត្ត៖

  • ត្រូវផលិតការងារស្របតាមតួនាទី និងការទទួលខុសត្រូវដូចមានចែងខាងលើ ជាពិសេសគឺលើការ
    • រៀបចំទីកន្លែងឲ្យបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ និងតាមលំដាប់លំដោយនៃសៀវភៅ។ 
    • ធ្វើរបាយការណ៍ចំនួនសៀវភៅ ចំនួនអ្នកចូលអាន ចំនួនអ្នកខ្ចី សៀវភៅ ជាលាយលក្ខ័អក្សរ។ 
    • បានទំនាក់ទំនងជាមួយដៃគូផ្សេងៗទាំងអង្គការ រាជរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សា​ដើម្បីគៀងគររកសៀវភៅពាក់ពន្ធ័ជនជាតិដើមភាគតិច។
    • បានរៀបចំការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់បុគ្គលិករៀងរាល់ថ្ងៃសុក្រ ឬតាមពេលវេលាសមស្រប។ 
    • បានជម្រុញលើកទឹកចិត្តឲ្យបុគ្គលិក និងមជ្ឈមដ្ឋានខាងក្រៅបានអានសៀវភៅពាក់ពន្ធ័ជនជាតិដើមភាគតិច។​
    • បានចូលរួមកិច្ចប្រជុំឬបណ្តុះបណ្តាលផ្សេងៗតាមការស្នើសុំរបស់គណៈគ្រប់គ្រងរបស់អង្គការ។​
    • បានរៀបចំស្កែន និងរក្សាទុកឯកសារសំខាន់ៗរបស់ជនជាតិដើមភាគតិច នៅក្នុងឌីស។ 
    • ធ្វើតារាងការងារដាក់ជូនទៅគណៈគ្រប់គ្រងតាមពេលវេលាកំណត់ (រៀងរាល់ចុងខែ)។
    • សរសេររបាយការណ៍ប្រចាំខែសកម្មភាពអនុវត្តក្នុងបណ្ណាល័យទាំងមូល
    • ស្នើការអនុញ្ញាតិ និងជូនដំណឹងរាល់ពេលចេញក្រៅករណីមានកិច្ចប្រជុំ ឬកិច្ចការផ្សេងៗ និងស្នើសុំឲ្យមានអ្នកជួយចាំវេន ដើម្បីបញ្ជៀសបញ្ហាបាត់បង់ណាមួយ និងមិនមានដំណឹងនៃការអនុវត្តការងារ។ 
    • បានបំពេញកាតព្វកិច្ចគោរពតាមគោលនយោបាយរបស់ស្ថាបន័ ជាពិសេសការបញ្ជូនតារាងពេលវេលាការងារ របាយការណ៍ និងកិច្ចការផ្សេងៗដែលមានចែងក្នុងគោលនយោបាយ។ 

 

៥. ទីកន្លែងធ្វើការ

  • ទីកន្លែងធ្វើការគឺនៅការិយាល័យកណ្តាលរបស់អង្គការ ហើយអាចចុះខេត្តតាមកិច្ចការតម្រូវ។

៦. វេលាអនុវត្តការងារ៖

  • ចាប់ផ្តើមការងារចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីថ្ងៃចន្ទ័ ដល់សុក្រ និងពីម៉ោង៨៖០០ ដល់ ១២៖០០ និងពីម៉ោង២៖០០ ដល់៥៖០០

៧. ប្រាក់ខែ និងប្រាក់ឧបត្ថម្ហ៖

  • ប្រភេទប្រាក់ខែកម្រិត១ ថ្នាក់ទី ១ ក្នុង១ខែ​ ២៥០​ ដុល្លារ
  • ទទួលបានប្រាក់ឧបត្ថម្ហផ្សេងដូចជា៖ 
    • កាតទូរស័ព្ទ ចំនួន១៥​ដុល្លារ ក្នុង១ខែ 
    • ប្រាក់សុខភាព ចំនួន១៥ដុល្លារ ក្នុង១ខែ 
    • ប្រាក់NSSF ចំនួន១២ក្នុង ១ខែ 
    • និងអត្ថ​ប្រយោជន៏​បន្ថែមផ្សេងៗទៀត អាស្រ័យលើធនធានថវិកាស្ថាប័នមាន។​

 

៨. លក្ខណៈវិនិច្ឆ័យ៖

  1. មានភាពអត់ធ្មត់ រួសរាយរាក់ទាក់ និងមានអត្តចរិកល្អក្នុងការបំពេញការងារ
  2. មានបទពីសោធន៏ការងារផ្នែកបណ្ណាល័យ
  3. មានទំនួលខុសត្រូវខ្ពស់លើកិច្ចការដែលប្រគល់
  4. មានចិត្តទទួលយកនូវសំណើរដែលបានស្នើឲ្យធ្វើ
  5. គោរពនិងឲ្យតម្លៃដល់គោលនយោបាយនិងទស្សនៈរបស់អង្គការ
  6. បេក្ខជនបានមានសញ្ជាតិខ្មែរ (ដែលមានពិការភាព និង/ឬ ជាជនជាតិដើមភាគតិច និង/ស្រ្តី) ត្រូវបានលើកទឹកចិត្តដាក់ពាក្យ ​ និងមានអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ
  7. មានឆន្ទះស្រទ្បាញ់ លើកកម្ពស់ គោរព និងការពារ​សិទ្ធិជនជាតិដើមភាគតិច។