យុវជនជាអ្នកថែរក្សាភាសាជនជាតិដើមសម្រាប់មនុស្សជំនាន់ក្រោយ
យុវជនជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភាសាដើមរបស់ជនជាតិដើភាគតិច ព្រោះយុវជនជាអ្នកស្នងដំណែងនិងជាអ្នកដែលមានសក្ដានុពលក្នុងការថែរក្សាភាសាដើមរបស់ខ្លួនដែលមានតាំងពីបុរាណ
លោក វន ចន្ថា តំណាងតំណាងជនជាតិកួយ បាននិយាយថា «ភាសា ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាអត្ដសញ្ញាណ សម្គាល់ថាយើងជនជាតិដើមអ្វីមួយ ឧទាហរណ៍ដូចជា ជនជាតិកួយ គឺសម្គាល់លើការនិយាយភាសាកួយ។ លោកបានបន្ដទៀតថា ភាសាវាមានសារៈសំខាន់ត្រង់ថា វា(ភាសា) ងាយស្រួលក្នុងការប្រាស័យទាក់ទងគ្នា»។
កញ្ញា កាសល់ ស៊ីនួន តំំណាងជនជាតិចារ៉ាយ បានលើកឡើងថា «ភាសាពិតជាមានសារៈសំខាន់ ព្រោះវាអាចសម្រួលអោយយើងអាចទំនាក់ទំនងគ្នា យល់គ្នា ហើយភាសាវាអត្ដសញ្ញាណសម្រាប់សម្គាល់លើបុគ្គលម្នាក់ៗ ថាជាជនជាតិអ្វីមួយ»។
បើតាមអះអាងរបស់លោក វន ចន្ថា បានជាយុវជនត្រូវថែរក្សាភាសាដើម ព្រោះភាសាយុវជនគឺជាអ្នកដែលមានសក្ដានុពល និងជាអ្នកគៀងគរក្នុងការចូលរួមថែរក្សា ហើយភាសា គឺអាចបង្ហាញនូវអត្ដសញ្ញាណ វប្បធម៌ ប្រពៃណី របាំ ការសេនព្រនតាមបែបទំនៀមទម្លាប់អីមូយចំនួន។ ហើយនៅពេលយើងចេះភាសា ហើយនៅពេលដែលយើងបន់ស្រន់ យើងអាចនិយាយជាភាសា (កួយ)។ ហើយ កញ្ញា ស៊ីនួន បានបន្ដ ភាសាពិតមានសារៈប្រយោជន៍ភាសា យុវជនយើងអាចបង្ហាញថា ខ្លួនយើងជានរណា មកពីណា នោះគឺអាស្រ័យលើការប្រើប្រាស់ភាសា។
លោក ចន្ថា បន្ដទៀតថា ភាសាជាអត្ដសញ្ញាណ ដោយសារតែនៅពេលដែលខ្ញុំកើតមក គឺខ្ញុំចេះនិយាយកួយ ដូច្នេះហើយបានសម្គាល់ថាពួកខ្ញុំជាជនជាតិដើមភាគតិចកួយ។ នៅពេលដែលចាស់ទុំបុរាណមានកម្មវិធីអ្វីមួយដូចជាការសែនព្រេន បទស្រន់អ្វីមួយ ពួកគាត់ (ចាស់ទុំ) និយាយជាភាសាជនជាតិដើម ហើយភាសាវាជំនឿ។ យ៉ាងណាមិញ ក្រៅពីភាសា មានការសម្គាល់លើរបៀបរបបនៃការរស់នៅ ការធ្វើស្រែចម្ការ ភាពស្មោះត្រង់ជាដើម ដើម្បីសម្គាល់លើជនជាតិដើមភាគតិច (កួយ)។ ចំណែក ស៊ីនួនវិញ បាននិយាយថា ដើម្បីសម្គាល់លើជនជាតិចារ៉ាយ យើងអាចសម្គាល់តាមរយៈការស្លៀកពាក់ និងយើងក៏អាចសម្គាល់លើ វង្សត្រកូល (ផូង) សម្រាប់ជនជាតិដើមភាគតិចចារ៉ាយ។
ការបាត់បង់ភាសា ដោយសារមានកត្ដាជាច្រើនដូចជា ដោយសារតែកត្ដាប្រវត្ដិសាស្រ្ដ ដូចជានៅក្នុងរបបខ្មែរក្រហម ព្រោះក្នុងសម័យនោះមានការធ្វើបុកទម្នេញដល់ជនជាតិកួយ ជាហេតុបានជាពូកគាត់មិនហ៊ាននិយាយភាសាខ្លួនឯង។ ហើយមានកត្ដាមួយចំនួនទៀតគឺ ដោយសារមានការរ់សអើងពីមជ្ឍដ្ឋានជុំវិញខ្លួន។ ទនទឹមនឹងនេះ ស៊ីនួន បានអះអាងថា កត្ដាទីមួយដែលបាត់បង់ភាសា ដោយសារតែយុវជនមានការយល់ដឹងនៅមានកម្រិត។ ហើយកត្ដាមួយទៀត ដោយសារមានអាណាព្យាបាលមិនបានយកចិត្ដទុកដាក់ក្នុងការបង្រៀនដល់កូនរបស់ពួកគាត់ និងចំណាកស្រុកជាកត្ដាមួយដែលធ្វើអោយបាត់បង់ភាសា។
«ការយកប្ដីឬប្រពន្ធនៅក្នុងភូមិកំណើតខ្លួនឯង មិនបាត់បង់ភាសាខ្លួនឯងនោះទេ តែបើពួកគាត់យកប្ដីឬប្រពន្ធនៅភូមិដទៃ អាចនឹងបាត់បង់ភាសាជនជាតិដើមខ្លះដែរ» បើតាមសម្ដីលោក វន ចន្ថា។
លោក ចន្ថា ដដែល ដើម្បីថែរក្សាភាសាដើមបានគង់វង់និងស្ថេរភាព យុវជនម្នាក់ៗត្រូវមានភាពក្លាហានក្នុងផ្សព្វផ្សាយលើបណ្ដាញសង្គម និងអាចចូលរួមសម្ដែងរបាំប្រពៃណី។ កញ្ញា ស៊ីនួន បន្ដទៀតថា «ដើម្បីថែរក្សាភាសាជនជាតិដើមភាគតិច យើងត្រូវរក្សាជំហរ ថាយើងជានរណា មិនថានៅកន្លែងណានោះទេ» ហើយយើង (អាណាព្យាបាលត្រូវបង្រៀនកូន។
លោក វន ចន្ថា បានលើកជាសំណូមពរដល់អាណាព្យាបាលនៃជនជាតិដើមភាគតិចទាំងអស់ ត្រូវយកចិត្ដទុកដាក់បង្រៀនភាសាដើមដល់កូនៗរបស់ពួកគាត់ ហើយក្រសួងពាក់ព័ន្ធត្រូវដាក់បញ្ចូលនូវប្រព័ន្ធអប់រំជាពហុភាសាសម្រាប់ជនជាតិដើមភាគតិច។