អង្គការជនជាតិដើមភាគតិចកម្ពុជាត្រូវការ «អ្នកស្ម័គ្រចិត្ដ ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ»

Website អង្គការជនជាតិដើមភាគតិចកម្ពុជា
សេចក្តីពិពណ៌នាក្របខ័ណ្ឌការងារ
មុខតំណែង | អ្នកស្ម័គ្រចិត្ដ ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ |
កម្រិត និងកាំប្រាក់ | កម្រិតទី៣ កាំប្រាក់ទី ១ |
ប្រភេទកិច្ចសន្យា | ថិរវេលាមិនកំណត់ (កិច្ចសន្យាប្រចាំឆ្នាំ) |
រយៈពេលនៃកិច្ចសន្យា | ចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ |
ទីកន្លែងធ្វើការ | រាជធានីភ្នំពេញ |
រាយការណ៍ជូន | ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ
– កញ្ញា គង់ មុំ – លេខទូរស័ព្ទ +855 85 577 935 – អ៊ីម៉ែល៖ mom.kong@cipocambodia.org |
អ្នកគ្រប់គ្រង | នាយិកាប្រតិបត្តិ
– លោកស្រី យុន ម៉ាណេ – លេខទូរស័ព្ទ +855 12 31 73 68 – អ៊ីម៉ែល៖ mane.yun@cipocambodia.org |
ព័ត៌មានទំនាក់ទំនង | ផ្ទះលេខ២៨ ផ្លូវលេខ៤៦០ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ខចំការមន រាជធានីភ្នំពេញ។
លេខទូរស័ព្ទ (+855) 12 571 636 / 23 23 8917 Email: info@cipocambodia.org / Website: cipocambodia.org |
១. អំពីអង្គការជនជាតិដើមភាគតិចកម្ពុជា
អង្គការជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា អ.ជ.ក (CIPO) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនស្វែងរកប្រាក់ចំណេញ មិនមាននិន្នាការនយោបាយ បានបង្កើតឡើង និងចុះបញ្ជីទទួលស្គាល់ផ្លូវការនៅក្រសួងមហាផ្ទៃ លិខិតលេខ ១៣៥២ សជណ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ដែលមានទីស្នាក់ការកណ្តាលតាំងនៅរាជធានីភ្នំពេញ។
២. គោលបំណង៖
ដើម្បីគាំទ្រដល់មន្ត្រីហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងរួមគ្នាជាមួយ AFM ដើម្បីត្រួតពិនិត្យ ណែនាំ និងគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់អង្គការCIPO ជាមួយនឹងតួនាទី និងការទទួលខុសត្រូវលម្អិតដូចខាងក្រោម៖
៣. តួនាទីនិងការទទួលខុសត្រូវ៖
- ផ្នែករដ្ឋបាល
- ជួយពិនិត្យមើលបរិវេណការិយាល័យប្រចាំថ្ងៃ ឲ្យមានរបៀបរៀបរយ
- ជួយពិនិត្យមើល និងដាក់សំណើរទិញភស្តុភារក្នុងផ្ទះបាយដូចជា (ទឹកហូប ក្រដាស សាប៊ូ កាហ្វេ ស្ករ តែ… )
- ជួយពិនិត្យមើលប្រអប់សំបុត្រនៅខាងក្រៅអំពីព័ត៌មានប្រចាំថ្ងៃ ដូចជាក្រដាសបង់ភ្លើង បង់ទឹក និងផ្សេងៗ ដើម្បីដឹងព័ត៌មានទាន់ពេលវេលា។
- ជួយពិនិត្យមើលនៅប្រអប់ថ្នាំពេទ្យសង្រ្គោះបឋម ទឹកថ្នាំព្រីន ក្រដាសព្រីន មានគ្រប់គ្រាន់
- ជួយសម្របសម្រួលការធ្វើលទ្ធកម្ម និងដាក់សំណើររាល់ការជួសជុលឧបករណ៍ដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសេវាកម្មជួលទីកន្លែងផ្សេងៗ ។
- ជួយចុះលេខលិខិតចេញ ចូល និងវ៉ៃត្រាឲ្យបានត្រឹមត្រូវ ព្រមទាំងថតចម្លង ០១ច្បាប់ តម្កល់ទុកក្នុងក្រូណូ
- ជួយបញ្ជូនឯកសារចេញទៅតាមអ្នកពាក់ព័ន្ធ និងទទួលឯកសារចូលពីអ្នកពាក់ព័ន្ធ
- ជួយរៀបចំថតចម្លងទម្រង់រដ្ឋបាលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃអោយបានគ្រប់គ្រាន់
- ជួយធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌប្រចាំឆមាស និងប្រចាំឆ្នាំ និងកត់ត្រារាល់ពេលទិញចូល ព្រមទាំងរៀបចំបិទលេខកូដសំគាល់លើឧបករណ៍ ឬសម្ភារៈ។
- ជួយពិនិត្យតាមដានថែទាំនៅឧបករណ៍ ឬសម្ភារៈ ដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន កាំមេរ៉ា អិលស៊ីឌី ទូរស័ព្ទ ដែលមានស្ថិតក្នុងការគ្រប់គ្រង ។
- ជួយរបៀបចំសម្ភារៈ និងទីកន្លែងប្រជុំបុគ្គលិក និងកិច្ចប្រជុំផ្សេងៗ
- ផ្នែកហិរញ្ញវត្ថុ
- ជួយរៀបចំ ឯកសារបញ្ជាទៅធនាគារ យករបាយការណ៍ប្រចាំខែ ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ផ្ញើប្រាក់
និងទិញកាតទូរស័ព្ទជូនបុគ្គលិក
- ជួយការរៀបចំលើសក្ខីប័ត្រ(AV,AS,PV,RV និងJV) និងបកប្រែភាសាខ្មែរ ទៅអង់គ្លេសគ្រប់វិក័យប័ត្រ ព្រមទាំងបោះត្រា (Paid) លើវិក័យប័ត្រចំណាយទាំងអស់
- ផ្នែកធនធានមនុស្យ
- ជួយរៀបចំ ទុកដាក់លិខិតសុំច្បាប់ និងតារាងការងារប្រចាំខែ(Staff time sheet) របស់បុគ្គលិកតាមលំដាប់លំដោយក្នុងក្រូណូឯកសារ
- ជួយធ្វើបច្ចុប្បន្នភាពរបាយការណ៏បុគ្គលិកសុំច្បាប់ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ
៤. លទ្ធផលនៃការអនុវត្ត៖
៥. ទីតាំងគោលដៅ៖
បំពេញការងារនៅទីស្នាក់ការកណ្តាល ដែលមានអាសយដ្ឋានផ្ទះលេខ២៨ ផ្លូវ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងអាចមានការធ្វើដំណើរទៅបំពេញការងារនៅទីកន្លែងផ្សេងទៀតក្រៅពីរាជធានីភ្នំពេញ ដើម្បីបំពេញការងារចាំបាច់ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន។
៦. ប្រាក់ខែ និងអត្ថប្រយោជន៏បន្ថែម៖
- ប្រាក់ខែ៖ កម្រិតទី0 ថ្នាក់ទី0 ប្រាក់បៀវត្សសុទ្ធសាធមូលដ្ឋានចំនួន …………….ដុល្លារ ក្នុងមួយខែ
- អត្ថប្រយោជន៏បន្ថែម
៧. លក្ខណៈវិនិច្ឆ័យ៖
– ជាជនជាតិដើមភាគតិច។
– មានប្រវត្តិ ចំណេះដឹង និងបទពិសោធន៍ផ្នែករដ្ឋបាលល្អ។
– មានជំនាញកុំព្យូទ័រក្នុង MS office
– ត្រូវចេះភាសាជនជាតិដើមភាគតិចមួយយ៉ាងស្ទាត់ជំនាញ និយាយជាភាសាខ្មែរ និងចេះភាសាអង់គ្លេស ។
– ការប្តេជ្ញាចិត្តគាំទ្រសហគមន៍ជនជាតិដើមភាគតិច។
– អាចធ្វើការក្រោមសម្ពាធ និងផ្អែកលើការអនុវត្តការគ្រប់គ្រងពេលវេលាបានល្អ។
– មានទំនាក់ទំនងល្អ និងជំនាញទំនាក់ទំនងល្អជាមួយជនជាតិដើមភាគតិច ផងដែរជាមួយអាជ្ញាធររដ្ឋាភិបាលគ្រប់ប្រភេទ និងអង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយក្នុងស្រុក ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។
– សមត្ថភាពក្នុងការសម្របសម្រួលក្រុម និងឆន្ទៈក្នុងការធ្វើការជាផ្នែកនៃក្រុមដែលមានថាមពល
– ត្រូវរហ័ស និងច្បាស់លាស់ក្នុងការសរសេររបាយការណ៍
– ជាមនុស្សស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់
– មានបរិញ្ញាបត្រដែលពាក់ព័ន្ធ។
*ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ ២៧ មីនា ២០២៣ (៥.០០ ល្ងាច)
សូមផ្ញើ CV និង Cover Letter របស់អ្នកមកកាន់អ៊ីម៉ែល៖ info@cipocambodia.org ឬផ្ទាល់នៅផ្ទះលេខ២៨ ផ្លូវលេខ៤៦០ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ខចំការមន រាជធានីភ្នំពេញ។
បើមានចម្ងាល់ សូមទាក់ទងតាមលេខទូរស័ព្ទ៖ (+855) 12 571 636 / 23 23 8917
ព័ត៌មានបន្ថែមអំពីការដាក់ពាក្យ៖ Job Description-Intern Ship -2023-02-27
សូមអរគុណសម្រាប់ការដាក់ពាក្យនិងជូនពរជោគជ័យ!
To apply for this job email your details to info@cipocambodia.org
Comments are closed.