ទស្សនៈវិស័យ

  អង្គការជនជាតិដើមភាគតិចកម្ពុជាចង់ឃើញជនជាតិដើមភាគតិចមានសមត្ថភាព និងសកម្មក្នុងការលើកកំពស់សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយជាសហគមន៍អចិន្តៃ្រយ៍ និង រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមពហុវប្បធម៌ជាតិកម្ពុជា។

 

គោលដៅ

  គោលដៅអង្គការជនជាតិដើមភាគតិចគឺដើម្បីកសាងសមត្ថភាព និងបង្កើនភាពអង់អាចដល់ ជនជាតិដើមភាគតិច ឱ្យដឹកនាំ និង ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកម្ពុជា។​

បេសកកម្ម

  ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព សិទ្ធិ និង និរន្តរភាពក្នុងការអភិវឌ្ឍន៍ របស់សហគមន៍ជនជាតិដើមភាគតិចតាមរយៈការពង្រឹងស្មារតីជនជាតិដើមភាគតិចឱ្យមានភាពជាម្ចាស់លើដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិរក្សវប្បធម៌ និងប្រពៃណី។ 

គោលបំណង និងបេសកកម្ម

​    បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ជីវភាពសង្គមវប្បធម៍ប្រពៃណីរបស់ សហគមន៍ និង​ជនជាតិដើមភាគតិចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲមាននិរន្តរភាព និងជាសហគមន៍ ជនជាតិដើមភាគតិចជាអចិន្ត្រៃយ៍ ។ ដើម្បីអាចសម្រេចបានគោលបំណងរបស់ខ្លួន អ.ជ.ក មានបេសកកម្ម ដូចខាងក្រោម ៖

1  បង្កើនចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនជាតិដើមភាគតិចពាក់ព័ន្ធទៅនឹងប្រពៃណីទំនៀមទំលាប់ដីធ្លី និងសិទ្ធិសេរីភាពការទទួលខុសត្រូវដែលទាក់ទងនឹងច្បាប់ជាតិ អន្តរជាតិគោលនយោបាយលិខិតបទដ្ឋានជាតិនានា ។

 សិក្សាស្រាវជ្រាវ និងចងក្រងរាល់ឯកសារដែលពាក់ព័ន្ធអត្តសញ្ញាណប្រពៃណីទំនៀមទំលាប់ល្អរបស់ជនជាតិដើមភាគតិច ។

3  រៀបចំចងក្រងសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសិទ្ធិសមូហភាព និងឯកជនរបស់សមាជិកសហគមន៍លើដីធ្លីធនធានធម្មជាតិស្របតាមច្បាប់ និងគោលនយោបាយជាតិច្បាប់អន្តរជាតិ ប្រពៃណីទំនៀមទំលាប់  ។

4  ផ្សព្វផ្សាយដល់សាធារណៈជាតិ និងអន្តរជាតិអំពីជនជាតិដើមភាគតិចនៅក្នុងកម្ពុជា  ។

5  ផ្តល់សេវាកម្ម និងជំនួយផ្នែកច្បាប់ដល់សហគមន៍ជនជាតិដើមភាគតិចជាលក្ខណៈសមូហភាព និងជាលក្ខណៈ បុគ្គល ។

គុណតម្លៃ

1. ភាពជាអ្នកដឹកនាំ៖ យើងជឿជាក់លើសក្កានុពលរបស់មនុស្ស (ជាពិសេសស្ត្រីនិងយុជន) ក្នុងការអភិវឌ្ឍន៍ និងកំណត់គោលដៅរបស់ពួកគេ។

2. គ្មានការរើសអើង៖ យើងឱ្យតម្លៃលើទំនាក់ទំនងស្មើភាពគ្នាដោយមិនប្រកាន់ជាតិពន្ធុ ឋានៈ ឋានានុក្រម ភេទ អាយុ ប្រវត្តិ និង និន្នាការនយោបាយអ្វីឡើយ។

3. សុចរិភាព និងគណនេយ្យភាព៖ យើងឱ្យតម្លៃសុចរិភាព ហើយយើងប្រកាន់ខ្ជាប់នូវគណនេយ្យភាព ចំពោះអ្នកពាក់ព័ន្ធទាំងអស់។

4. សាមគ្គីភាព និងការលះបង់៖ យើងឱ្យតម្ឡៃលើសាមគ្គីភាព ហើយយើងមានស្មរតី និងឆ្ទៈរួមក្នុងការអវិឌ្ឍន៍ជនជាតិដើមភាគតិចប្រកបដោយនិរន្តរភាព។
 

ស្ថិតិចំនួនអ្នកទស្សនា

» 11  Today
» 44  Week
» 285  Month
» 1218  Year
» 1218  Entirely