យុទ្ធសាស្រ្ត ២០១៧ – ២០២០

អ.ជ.ក មានឆន្ទះមុតមាំក្នុងការលប់បំបាត់ការរំលោភសិទ្ធិ វប្បធម៌ សង្គម និង សេដ្ឋកិច្ចរបស់ ជ.ត និង ការ រំលោភយកដីធ្លី និង ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ។ យើងជឿជាក់ថា អភិក្រមគ្រប់ជ្រុងជ្រោយក្នុងការ ផ្តល់ភាពអង់អាចដល់ ជ.ត ឱ្យគ្រប់គ្រងការអភិវឌ្ឍន៍សហគមន៍ ជ.ត របស់ពួកគេ នឹងនាំឱ្យមានការរីកចំរើន និង សុខុមាលភាពដល់ ជ.ត និង សង្គមកម្ពុជា ។

តាមការវិភាគរបស់យើង (ក្នុងដំណើរការពិនិត្យឡើងវិញលើយុទ្ធសាស្រ្ត) អ.ជ.ក គួរតែបន្តអនុវត្តការរៀនសូត្រ រយៈពេលពីរឆ្នាំកន្លងមកនេះនៅក្នុងកម្មវិធីការងាររបស់យើង ។ យើងត្រូវគ្រប់គ្រងការអនុវត្តន៍កម្មវិធីស្នូលរបស់ យើងឱ្យឆ្លើយតបទៅតាមតម្រូវការរបស់អ្នកពាក់ព័ន្ធដែលជា ជ.ត ។ យើងក៏ត្រូវបង្កើតកម្មវិធីថ្មីៗបន្ថែមទៀតដើម្បី ពង្រីកសេវារបស់យើង និង ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះដំណើរការអភិវឌ្ឍន៍ដ៏ស្មុកស្មាញនៅក្នុងប្រទេស កម្ពុជានាពេលអនាគត ។

យើងដាក់ចេញនូវយុទ្ធសាស្រ្តចំនួនបី (ទាក់ទងនឹងកម្មវិធី) សម្រាប់អនុវត្តក្នុងរយៈពេលបួនឆ្នាំខាងមុខ ៖

១. គ្រប់គ្រងការអនុវត្តន៍កម្មវិធីស្នូលរបស់អង្គការ ឱ្យឆ្លើយតបទៅតាមតម្រូវការរបស់អ្នកពាក់ព័ន្ធដែលជា ជ.ត

២. ធ្វើការតស៊ូមតិ និង ជួយរដ្ឋាភិបាលឱ្យពន្លឿនដំណើរការចុះបញ្ជីដីសហគមន៍

៣. ពង្រឹងជីវភាព និង សកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍ ជ.ត   

ការវិភាគផ្ទៃក្នុងរបស់យើង លើចំនុចខ្លាំង ចំនុចខ្សោយ ឳកាស និង ការគំរាមកំហែង (ឧប្បសម្ព័ន្ធទី ២) បាន តម្រូវឱ្យយើងបន្តធ្វើការពង្រឹងសមត្ថភាពរបស់អង្គការ ដើម្បីអាចបំពេញប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និង ទទួលបាននូវផលប៉ះពាល់ជាអតិបរិមា ។ អាទិភាពរបស់យើងគឺធ្វើការបង្កើនសមត្ថភាពបុគ្គលិក និង កៀគរថវិការ សម្រាប់អនុវត្តកម្មវិធីការងារ។ ដូច្នេះ យើងដាក់ចេញនូវយុទ្ធសាស្រ្តចំនួនពីរ (ដើម្បីអភិវឌ្ឍអង្គការ) រួមមាន ៖

១. ពង្រឹងសមត្ថភាពរបស់អង្គការ ដើម្បីប្រតិបត្តិការការងារប្រកបដោយគុណភាព និង មានប្រសិទ្ធភាពខ្ពស់

២. ស្វែងរកធនធានគាំទ្រកម្មវិធីការងារ និង ដំណើរការរបស់អង្គការ

ព័ត៌មានលំអិតសូមចូលអាននៅក្នុងខាងក្រោមនេះ៖

 /htdocs/cljr/data/files/CIPO Strategic Plan for 2016 to 2020-Khmer - with Baseline 1.pdf

ស្ថិតិចំនួនអ្នកទស្សនា

» 11  Today
» 44  Week
» 285  Month
» 1218  Year
» 1218  Entirely