រចនាសម្ព័ន្ធរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា

 

​ 

 

    ប្រវត្តិរូបរបស់បុគ្គលិក

 

   លោក ស្រី យុន ម៉ាណេ ជាជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី ។ លោកស្រីជានាយកប្រតិបត្តិការ   នៃអង្គការជនជាតិដើមភាគតិចកម្ពុជា ដែលទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមិថុនា    ឆ្នាំ ២០១៤ ស.ជ.ណ លេខ១៣៥២ ។

 

 

 

 អ្នកស្រី ឡាត់ សុខឯម ជាជនជាតិដើមភាគតិចគ្រឹង មកពីខេត្តរតនៈគិរី។ អ្នកស្រីជាប្រធានគ្រប់គ្រង  រដ្ឋបាលហិញ្ញវត្ថុ​​ នៅក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជា។ អ្នកស្រីចាប់ផ្តើមកាន់តួនាទីនេះចាប់ពីឆ្នាំ  ២០១៤ រហូតមកដល់ឆ្នាំ២០១៦នេះ ។អ្នកស្រី បានបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងទូទៅ

នៅសកលវិទ្យាល័យបៀលប្រាយខេត្តរតនៈគិរីនៅឆ្នាំ ២០១២។ អ្នកស្រីបានបទពិសោធន៍ធ្វើការងារជាសមាគមន៍ខ្មែរលើអស់រយៈពេល ១២ ឆ្នាំ​មានតួនាទីជា ជាមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាល ហើយជាមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយនឹងអង្គការបណ្តាញអភិវឌ្ឍន៍សហ គមន៍បៃតងរយៈពេល ១ ឆ្នាំ។ ម្យ៉ាងជាទីប្រឹក្សាបច្ចេកទេសសំរាប់អង្គការលើកស្ទួវប្បធម៌កួយរយៈពេល ៦ ខែ និងជាសមាជិកនៃសមាគមន៏យុវជនជនជាតិដើមភាគតិចកម្ពុជា។ ជាងនេះទៅទៀតអ្នកស្រីមានបទពិសោធន៍ទៅចូលរួមវណ្តុះបណ្តាលក្រៅប្រទេសផងដែរ។ 

 

 កញ្ញា ឡឺក ស្រីនាង ជាជនជាតិដើមភាគតិចពូនង(ព្នង) មកពីខេត្តមណ្ឌលគិរី ដែលជាមន្រី្តសម្រប  សម្រួលគម្រោង ពង្រឹងសមត្ថភាពគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចដើម្បីសុវត្ថិភាពដី ធ្លី   របស់អង្គការជនជាតិដើមភាគតិចកម្ពុជា ។ គម្រោងនេះចាប់ផ្តើមឡើង​នៅថ្ងទី ១ ខែមិថុនា ឆ្នាំ ២០១៥ រហូតដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦។ កញ្ញា ឡឹក ស្រីនាង ធ្វើគម្រោងនេះនៅក្នុងសហគមន៍ដែលបានចុះបញ្ជីររួច និងបានទទួលប្លង់ដីសមូហភាព ដែលមានសហគន៍ចំនួន ៤ រួមមាន សហគមន៍អូរណា ស្រែខ្ទម អូច្រា និងពូញ៉ាវ នៅខេត្តមណ្ឌលគិរី។ 

មុនពេលក្លាយជាបុគ្គលិកគម្រោងនៅអង្គការជនជាតិដើមភាគតិចកម្ពុជា នាងធ្លាប់ជាបុគ្កលិកនៅសមាគមនជនជាតិដើមភាគតិចកម្ពុជាដែលនាងកាន់គម្រោងសិទ្ធិស្ត្រីជនជាតិដើមភាគតិច ដែលមានរយៈពេល ១១ ខែំ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៣ ដល់ ខែមិថុនា ឆ្នាំ ២០១៤។ ជាងនេះទៅទៀតនាងធ្លាប់ធ្វើជំនួយកាក្រឡាបញ្ជីនៅសាលាឧទោ្ធ ហើយនាងធ្លាប់បកប្រែឱ្យ អង្គការមូលិធិពិភពលោក និងការងារស្ម័គ្រចិត្តផ្សេងៗទៀត។ កញ្ញា ឡឹក ស្រីនាង បានបញ្ជប់បរិញ្ញាប័ត្រច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ២០១៤។ ជាងនេះទៅទៀតកញ្ញាមានបទពិសោធន៍ទៅចូលរួមវណ្តុះបណ្តាលក្រៅប្រទេសផងដែរមួយចំនួនដែរ។ 

 

លោក ជួង ភា​ ជាជនជាតិដើមភាគតិចគ្រឹង មកពីខេត្តរតនគិរី។ លោកចាប់ផ្តើមធ្វើការជាមួយអង្គការជនជាតិដើមភាគតិចអស់រយៈពេល ៦ ខែ ដែលលោកជាមន្ត្រីគម្រោង ពង្រឹងសមត្ថភាពគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចដើម្បីសុវត្ថិភាពដីធ្លី ដោយលោក ទទួលខុសត្រូវនូវសហគមន៍ចំនួន ២ នៅខេត្តរតនៈគិរី រួមមាន សហគមន៍ឡាអិន និងឡាអិនជង។ គម្រោងនេះត្រូវបានបញ្ជប់នៅខែ ខែមករា ឆ្នាំ ២០១៦។ លោកបានបញ្ជប់ការសិក្សាបរិញ្ញាប័ត្រផ្នែក បរិស្ថានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០០៩។ លោក ជួង ភា ធ្លាប់ធ្វើការជាមួយលោកបណ្ឌិត កែម ឡី ហើយលោកមានតួនាទីជាប្រធានក្រុមស្រាវជ្រាវ។ ធ្វើជាមន្រ្តីសម្ភាសន៍រយៈពេលខ្លី ជាមួយអង្គ​ការ Winrock International Organization​ ចាប់ពីខែ​មីនា ដល់ ខែ ឧសភា  ឆ្នាំ​ ២០១៤។ ចាប់ពីខែ សីហា ដល់ខែ កញ្ញា លោកធ្វើជាអ្នកប្រមូលទិន្ន័យ ឱ្យអង្គការ World Vision។ នៅឆ្នាំ ២០១២ លោកធ្វើជា មន្រី្តវាយតម្លៃសហគមន៍ នៅអង្គការ International Development Enterprise (iDE)។​ ក្នុងឆ្នាំ ២០១១ លោកបានធ្វើការនៅអង្គការ (Neutral and Impartial Commitee for Fee and Fair Election (NICFEC) ជាជំនួយការគម្រោង ការតាមដានការចុះឈ្មោះអ្នកបោះឆ្នោត។ នៅឆ្នាំ ២០១០ លោកធ្វើការនៅ Bridges accross Border Organization of Cambodia​ តួនាទួនាទីជា​ ពង្រឹងអំណាចសហគមន៍ និង ការយល់ដឹងផ្នែកច្បាប់។ នៅឆ្នាំ២០១០ លោកបានធ្វើការជាមួយសមាគមនយុវជនជនជាតិដើមភាគតិចកម្ពុជា(ស៊ីយ៉ា) ជាជំនួយការគម្រោងរបស់ NUDP ដែលទាក់ទងនិងដំណើការនៃកាបោះឆ្នោត។ នៅឆ្នាំ២០០៩ លោកធ្វើការនៅអង្គការ​​ International Organization for Migrant (IOM) ជាជំនួយការស្រាវជា្រវលើ គ្រោះថ្នាក់ភាព ងាយរងគ្រោះ និងវាយតម្លៃសមត្ថភាព។ លោកធ្វើជាជំនួយការស្រាវជ្រាវ លើដំណើការដើម្បីកម្មវិធីយុត្តិធម៌ នៅអង្គការ UNDP ក្នុងឆ្នាំ ២០០៧។ 

 

 លោក វាំង សំរិទ្ធ ជាជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី ។ លោក បានចាប់ផ្តើមធ្វើការនៅក្នុង  អង្គការជនជាតិដើមភាគតិចកម្ពុជានៅថ្ងៃទី០១​ ខែកញ្ញា ឆ្នាំ២០១៦ តួនាទីជាមន្រ្តីគម្រោង (គម្រោង កសាង  និងពង្រឹងគណៈកម្មាធិការសហគមន៍ដែលបានចុះបញ្ចីជានិតិបុគ្គល) ។ លោក មានបទពិសោធន៍ធ្វើការជា  មួយសហគមន៍ និងអង្គការសង្គមស៊ីវិលរយៈពេល៨ឆ្នាំ និងបានរៀនបញ្ចប់បរិញាប័ត្រ ផ្នែក អភិវឌ្ឍ      ជនបទ និងកសិកម្ម នៅសាកលវិទ្យាល័យអន្តរជាតិ ភ្នំពេញ (IU)

 

 លោក ផៃ សុវណ្ណា ជាជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ។ លោកបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ  ផ្នែកច្បាប់​នៅសកលវិទ្យាល័យខេមរៈ នៅឆ្នាំ ២០១៤ និង បញ្ចប់ថ្នាក់បរិញ្ញាប័ត្ររង អក្សរសាស្រ្ត    អង់គ្លេស។ លោក ផៃ សុវណ្ណា ធ្លាប់ធ្វើការជា​ជំនួយការកម្មវិធី ការគាំទ្រសហគមន៍ នៅ​សមាគមនយុវជន    ជនជាតិដើមភាគតិចកម្ពុជា នៅឆ្នាំ២០១០ ដល់ ឆ្នាំ២០១២ និង លោកធ្លាប់ធ្វើជាអ្នកហាត់ការផ្នែក ដីធ្លី និង  ជីវភាពរស់នៅ នៅវាទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា នៅឆ្នាំ២០០៨ ដល់ ២២០០៩​។ លោកចាប់ផ្តើមធ្វើជាជំនួយការគម្រោង កសាងសមត្ថភាពសហគមន៍ជនជាតិដើមភាគតិចកម្ពុជា នៅអង្គការជនជាតិដើមភាគតិចកម្ពុជាតាំងពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែ ធ្នូ ឆ្នាំ២០១៥។ 

 

  អ្នកស្រី សៀន សុខនី ជាជនជាតិដើមភាគតិចព័រមកពីខេត្តពោធត៌សាត់។ អ្នកស្រីចាប់ផ្តើមធ្វើការងារ  ជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជាចាប់ពីខែមករា ឆ្នាំ២០១៦ ដែលមានតួនទីជាមន្រ្តីគម្រោង ពង្រឹង  សមត្ថភាពគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចដើម្បីសុវត្ថិភាពដីធ្លី។ អ្នកស្រីបញ្ចប់កាសិក្សា  បរិញ្ញាប័ត្រនៅកសកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកគ្រប់គ្រង នៅឆ្នាំ២០១៤។ អ្នកស្រីមានបទពិសោធន៍  ការងារជាមួយអង្គការ RACHA ជាអង្គាការផ្តល់អាហារបំប៉ន់នៅតាមមន្ទីពេទ្យ នៅក្នុងឆ្នាំ ២០១១។ នៅក្នុង២០១២ អ្នកស្រីបានធ្វើការស្ម័គ្រចិត្ត​ ការទាំទ្រទំនាក់ទំនង និងបណ្តាញយុវជន នៅសមាគមនជនជាតិដើមភាគតិចកម្ពុជា (ស៊ីយ៉ា) និងនៅឆ្នាំ២០១៤ អ្នកស្រីធ្វើជាអ្នកជំនួយការគម្រោងសិទ្ធិជនជាតិដើមភាគតិចនៅសមាគមនយុវជនជនជាតិដើមភាគតិចកម្ពុជា(ស៊ីយ៉ា)​ និងបានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនផងដែរ ។

 

 អ្នកស្រី សេវ ខុម បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធុរៈកិច្ច នៅសកលវិទ្យាល័យបៀល  ប្រាយខេត្តរតនគិរី​ នៅឆ្នាំ២០០៧ និងបន្តការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់នៅខេត្តរតនគិរី ហើយអ្នកស្រី  បញ្ចប់ការសិក្សាផ្នែកការផ្សព្វផ្សាយកសិកម្ម នៅសាលាព្រែកលៀបរយះពេលមួយឆ្នាំ។ អ្នកស្រីធ្លាប់  មានបទពិសោធន៍ការងារជាប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៅមន្ទីកសិកម្មខេត្តរតនគិរី នៅឆ្នាំ  ២០១៤ ដល់ឆ្នាំ ២០១៥។ ជាងនេះទៅទៀតអ្នកស្រីធ្លាប់ធ្វើជាអ្នកសម្របសម្រួលថ្នាក់ខេត្ត នៅអង្គការ សន្តិភាព និងការអភិវឌ្ឍន៍ (ភីវ៉ាយឌី) ចាប់ពីីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤។ នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ អ្នកស្រីធ្វើការនៅសហគមន៍ខ្មែរលើ ជាអ្នកសម្រប់សម្រួលកម្មវិធីនៅខេត្តរតនគិរី និងចាប់ពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ ២០០៩ បានធ្វើការជាមួយអង្គការ ស៊ីតសេ/ឌីភីអេ មានតួនាទីជាអ្នកសម្របសម្រួលសហគមន៍នៅខេត្តរតនគិរី។ ជាងនេះទៅទៀងអ្នកស្រីបានចូលរូមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ អ្នកស្រីចាប់ផ្តើមធ្វើការនៅក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជាជាមន្ត្រីគម្រោង​ ។

 

 លោក សំប៉យ ចាន់សុភា ជាជនជាតិដើមភាគតិចគ្រឹងមកពីខេត្តរតនៈគិរី ។ លោក ចាន់សុភា ចាប់ផ្តើមធ្វើការ  ក្នុងអង្គការជនជាតិដើមភាគតិច នៅខែមករា ឆ្នាំ ២០១៦ ធ្វើជាជំនួយការគម្រោង អាយហ្វាត កាន់ផ្នែក  ប្រព័ន្ធផ្សព្វផ្សាយ ។ លោកមានបទពិសោធន៍ ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស​ នៅសាលាឡាបានសៀក​  ក្នុង   ឆ្នាំ២០១៣ ធ្វើការស្ម័គ្រចិត្តនៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យរយៈពេល ៨ ខែ ក្នុងឆ្នាំ ២០១៤។  នៅ  ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ធ្វើជាតំណាងយុវជននៅក្នុងសមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា នៅទីក្រុងភ្នំញ។ លោក​ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យផ្នែក គ្រប់គ្រងអជីវកម្មខ្នាតតូច ឆ្នាំទីបី និងបានបញ្ជប់បរិញ្ញាប័ត្ររងផ្នែកអក្សរសាស្រ្តអង់គ្លេស ។ 

 

 កញ្ញា ណាត់​ សណ្តាន់ ជាជនជាតិដើមភាគតិចគ្រឹងមកពីខេត្តរតនគិរី ។ កញ្ញា​ ណាត់ សណ្តាន់ បានចាប់ផ្តើម  ចូលធ្វើការនៅក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជានៅថ្ងៃទី០១​ ខែសីហា ២០១៦ ធ្វើជាជំនួយការ    គម្រោង (Globle Call to Action on Indigenous and Community Land Rights ) ។ កញ្ញា បានបញ្ចប់  ថ្នាក់បរិញ្ញាប័ត្រ ផ្នែកៈ ច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅ  ឆ្នាំ២០១៦ ។ នៅឆ្នាំ២០១៣ ដល់ ២០១៤ កញ្ញាបានធ្វើការស្ម័គ្រចិត្តជាមួយក្រុម (LEAD) រយៈពេល១ឆ្នាំ ។

 

​​​ កញ្ញា រីន ម៉ារីណីត ជាជនជាតិដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរី ។ កញ្ញា បានចាប់ផ្តើមចូលធ្វើការ  នៅ ក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជាថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៦ តួនាទី ជាមន្រ្តីរដ្ឋបាល ។ កញ្ញា      ធ្លាប់ មានបទពិសោធន៍ធ្វើការនៅក្នុងក្រុមហ៊ុន សំណង់ និងទេសចរណ៍រយៈពេល២ឆ្នាំ ។ កញ្ញា បានបញ្ចប់  ផ្នែកបរិញ្ញាបត្ររងជំនាញ កុំព្យូទ័រ និង លេខាធិការ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ផ្នែកនារី    ទួលគោក។ ហើយបច្ចុប្បន្ន កញ្ញាជានិស្សិត ផ្នែកគណនេយ្យ ឆ្នាំទី៣ នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច។

 

 លោក តឹង លីសា ជាជនជាតិដើមភាគតិចគ្រឹងមកពីខេត្តរតនគិរី ។ លោក បានចាប់ផ្តើមចូលធ្វើការក្នុង  អង្គការជនជាតិដើមភាគតិចកម្ពុជា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ កាន់ផ្នែក ប្រព័ន្ធផ្សព្វផ្សាយ (អាយធី)  ដែលជាគេហទំព័ររបស់អង្គការជនជាតិដើមភាគតិចកម្ពុជា(អ.ជ.ក) ។ លោកធ្លាប់មានពិសោធន៍ធ្វើជាគ្រូ  បង្រៀនស្ម័គ្រចិត្ត ភាសាអង់គ្លេស នៅសាលាបច្ចេកទេដុនបូស្កូ ខេត្តកែប រយៈពេល២ឆ្នាំ ។ នៅឆ្នាំ​  ២០១៦​លោក បានបញ្ចប់ថា្នក់បរិញ្ញាប័ត្ររងជាន់ខ្ពស់ នៅសាលាបច្ចេកទេស ដុនបូស្កូ​ ខេត្តកែប ផ្នែក ព័ត៍មានវិទ្យា និងភាសា ។
 

បុគ្គលិកចុះកម្មសិក្សា

 

 កញ្ញា យុន ឡូរីន ជាជនជាតិដើមភាគតិចពូនងមកពីខេត្តមណ្ឌលគិរី។ កញ្ញា ចាប់ផ្តើមធ្វើការ ជាអ្នកហាត់ការ  ចាប់ផ្តើមពីខែ មករា ឆ្នាំ ២០១៦។ កញ្ញ យុន​​ ឡូរីន មានបទពិសោធន៍ បានធ្វើជា  តំណាងសមាជិកនៃសមាគមនយុវជនជនជាតិដើមភាគតិចកម្ពុជា នៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ ២០១២  ដល់ ឆ្នាំ ២០១៤ និងមានការចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាលាជាច្រើន។ សព្វថ្ងៃនាងកំពុងតែសិក្សា   បរិញ្ញាប័ត្រនៅសកលវិទ្យាល័យប៊េលធី ផ្នែកទំនាក់ទំនងអន្តរជាតិ ឆ្នាំទី ៤ ។ 

 

  កញ្ញា ផេង នី ជាជនជាតិដើមភាគតិច ព័រ មកពីខេត្តពោធ៍សាត់ ។ កញ្ញា បានចាប់ផ្តើមហាត់ការងារនៅ  អង្គការជនជាតិដើមភាគតិចកម្ពុជា នៅថ្ងៃទី ០៧​ ខែកញ្ញា ឆ្នាំ២០១៦ ខាងទទួលភ្ញៀវពេលមានអង្គការដៃគូ  និងសហគមន៍ពេលគេចូលមកក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជា ។ កញ្ញា ផេង នី កំពុងតែសិក្សានៅ  សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែក គណនេយ្យ ឆ្នាំទី៣ ។

 

 

 កញ្ញា គី ស៊ីញ ជាជនជាតិដើមភាគតិចកួយមកពីខេត្តក្រចេះ ។  កញ្ញា បានចាប់ផ្តើមហាត់ការងារនៅអង្គការ  ជនជាតិដើមភាគតិចកម្ពុជា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ ខាងជំនួយការប្រធានអង្គការជនជាតិដើមភាគ  តិចកម្ពុជា ។ កញ្ញា គី ស៊ិញ បានបញ្ចប់ថ្នាក់សាកលវិទ្យាល័យ នៅសាកលវិទ្យាល័យខេមរៈ ផ្នែក ទំនាក់  ទំនងអន្តរជាតិ ។

 

 

បុគ្គលិកស្ម័គ្រចិត្ត

 

 

 លោក ចេវ សុភា ជាជនជាតិដើមភាគតិចព្នងមកពីខេ្តមណ្ឌលគិរី ។ លោក បានចាប់ផ្តើមចូលធ្វើការស្ម័គ្រចិត្ត  នៅក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជា នៅថ្ងៃទី ០១​ ខែមិថុនា ឆ្នាំ២០១៦ តួនាទីជាអ្នកមើលការខុសត្រូវ  និងសំអាតការិយាល័យ ។ លោក មានបទពិសោធន៍ដោយសព្វថ្ងៃជាតំណាងយុវជនជនជាតិដើមភាគតិចនៅ  ទីក្រុងភ្នំពេញ ។ លោក កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច  (RULE)   ផ្នែក គណនេយ្យ ឆ្នាំទីបី ។

 

 

 

 

 

 

 

 

ស្ថិតិចំនួនអ្នកទស្សនា

» 3  Today
» 75  Week
» 239  Month
» 381  Year
» 381  Entirely