ប្រវត្តិអង្គការ

 

      អ.ជ.ក ត្រូវបានផ្តួចផ្តើមឡើងដោយលោក ស្រី យុន ម៉ាណេ នាយកប្រតិបត្តិ និងជាជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី និងលោក សេក សោភ័ណ ដែលជាជនជាតិខ្មែរ និងអតីតមន្រ្តីសម្របសម្រួលថ្នាក់គម្រោងជនជាតិដើមភាគតិច របស់អង្គការអន្តរជាតិ ខាងការងារចាប់តាំងពី ឆ្នាំ២០០៥ ដល់ ២០១៣ ។ អ.ជ.ក បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ២០១៤ ស.ជ.ណ លេខ ១៣៥២   ។

ឈ្មោះស្របច្បាប់ 

     អង្គការមានឈ្មោះថា  "អង្គការជនជាតិដើមភាគតិចកម្ពុជា" សរសេរជាអក្សរកាត់ថា (អ.ជ.ក) និងមានឈ្មោះជាភាសារអង់គ្លេសថា Cambodia Indigenous Peoples Organization សរសេរអក្សរកាត់ថា "C.I.P.O" ។

 

អត្តសញ្ញាណនិមិត្តសញ្ញា និងត្រា 

 

  និមិត្តសញ្ញារបស់ អ.ជ.ក មានសណ្ឋានជាផ្ទះអណ្តើកជនជាតិព្នង និងផ្ទះខ្ពស់ជនជាតិគ្រឹងស្ថិតលើដី សហគមន៍ដែលមានដំណាំផ្សេងៗ និងព្រៃឈើធម្មជាតិដែលត្រូវបានរក្សាការពារ និងគោរពយ៉ាងហ្មត់ចត់ ។

ត្រារបស់ អ.ជ.ក មានរាងជារង្វង់មូលពីរជាន់ និងមានទំហំ៣៤មមនៅកន្លះរង្វង់ផ្នែកខាងលើមានចារឹកឈ្មោះអង្គការជាភាសាខ្មែរ​ ​នៅកន្លរង្វង់ផ្នែកខាងក្រោមមានចារឹកឈ្មោះ អង្គការជាភាសាអង់គ្លេស និងនៅចន្លោះអក្សរចារឹកទាំងពីរមានរូបផ្កាច័ន្ទ អមសងខាងនៅក្នុងរង្វង់ផ្នែកខាងក្នុងមានរូបសញ្ញារបស់អង្គការ នៅអក្សរកាត់ ជាភាសាអង់គេ្លសថា C.I.P.O និងប្រើទឹកលក្ខ័ពណ៌បៃតង ។

   

   

ស្ថិតិចំនួនអ្នកទស្សនា

» 11  Today
» 44  Week
» 285  Month
» 1218  Year
» 1218  Entirely