Category

ព៌ត៌មានទាក់ទងជនជាតិដើមភាគតិច

ប្រជាសហគមន៍នៅខេត្តព្រះវិហារគ្រោងលើកគ្នាឡើងមកសាលាដំបូងខេត្តពេលសមាជិក​ខ្លួន​ចូលបំភ្លឺ

ប្រជាសហគមន៍មួយខេត្តព្រះវិហារ គ្រោងនឹងលើកគ្នាមកសាលាដំបូងខេត្តនេះ នៅថ្ងៃដែលសមាជិកសហគមន៍របស់ខ្លួន​ចំនួន៤នាក់ចូលបំភ្លឺ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ​ទាំងនោះនិងដើម្បីបញ្ជាក់ថាសំណុំរឿង ព្រមទាំង​វិវាទដីធ្លីមួយនេះ ដែលកើតឡើងកន្លងមកមិនមែនមានតែ៤ នាក់នោះដែរ។

ករណី​ពុល​ផ្ទុះឡើង​វិញ​នៅ​ក្បែរ​អាជីវកម្ម​រ៉ែ​មាស​ចិន​​ធ្វើ​ឲ្យ​២​នាក់​ស្លាប់ និង​ជិត​៥០​នាក់​ឈឺ

ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ២​នាក់​បាន​ស្លាប់ និង ៤៨​នាក់​ទៀត បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ស្រា​ស។ ក្រោយពី​កើត​មាន​បាតុភាព​នេះ ក្រសួង​សុខាភិបាល​បាន​ទម្លាប់​កំហុស​លើ​ការ​ទទួល​ទាន​ស្រា​ស​យ៉ាង​លឿន ទំនង​បង្វែរ​សំណុំ​រឿង​នេះ ខ្លាច​ប៉ះពាល់​របរ​រកស៊ី​ក្រុមហ៊ុន​ចិន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ជីវិត​រស់នៅ​របស់​ពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​អាជីវកម្ម​រ៉ែ​មាស ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី កំពុង​ឋិត​ក្នុង​ភាព​ផុយ​ស្រួល និង​ហានិភ័យ​នៅ​ឡើយ ខណៈ​ដែល​អាជ្ញាធរ​របប លោក ហ៊ុន សែន គ្មាន​វិធានការ​ម៉ឺងម៉ាត់​ណាមួយ ធានា​សុខុមាលភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​នៅឡើយ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយពី​ពលរដ្ឋ​រស់នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល...
អានបន្ត

អភិបាល​ខេត្ត​ស្ទឹងត្រែង​សន្យា​ជា​ថ្មី​​​ថា នឹងនឹង​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​​រងគ្រោះ​ទំនប់​សេសាន​ក្រោម ២

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​សន្យា​ថា នឹង​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២។ ចំណែក​មេឃុំ​ស្រែ​គ លោក សៀក មេគង្គ ចាត់​ទុក​ការ​សន្យា​របស់​អភិបាល​ខេត្ត​រូប​នេះ​ថា ជា​ការ​ធ្វើ​ដើម្បី​ទាញ​ប្រជាប្រិយភាព​មុន​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ។ អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ថា អាជ្ញាធរ​ខេត្ត​នឹង​សាងសង់​សាលា​រៀន  ផ្លូវ មណ្ឌលសុខភាព និង ចុះ​បញ្ជី​ដី​សមូហភាព ជួន​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។ ពលរដ្ឋ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​រស់​នៅ​ឃុំ​ក្បាល​រមាស...
អានបន្ត

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​យក​កម្លាំង​ប្រដាប់​អាវុធ​រំដោះ​គ្រឿងចក្រ​ ៤​គ្រឿង​ពី​ជនជាតិ​ភាគ​តិច

ជនជាតិដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ម្លូរព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ សម្ដែង​ការ​ខកចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​ខេត្ត​នេះ បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ រំ​ដោះ​យក​គ្រឿងចក្រ ៤​គ្រឿង​ដែល​អ្នកភូមិ​បាន​ឃាត់ទុក​ពី​ក្រុមហ៊ុន​ចិន​ដែល​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ ខណៈ​ដែល​រវល់​ធ្វើស្រែ​ចម្ការ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​ដោះស្រាយ​បញ្ហា​បែបនេះ ជា​រូបភាព គំរាមកំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ម្លូរព្រៃពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ មិថុនា ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ដែល​កំពុង​វេទនា បាត់បង់​ដីស្រែ​ចម្ការ ដី​ព្រៃ​ត្រៀម​បម្រុង​ទុក បឹង និង​អូរ​ជាដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​រំលោភ​យក។...
អានបន្ត

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...