04
Jun

បុគ្គលិកអ្នកថែទាំការិយាល័យ (អ្នកសំអាត)

សេចក្តីពិពណ៌នាការងារ

តួនាទី បុគ្គលិកអ្នកថែទាំការិយាល័យ (អ្នកសំអាត)
ទីកន្លែង ការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ
ធ្វើការរាយការណ៍ជូន ប្រធានរដ្ឋបាលនិងហរិញ្ញវត្ថុ
អ្នកក្រោមការគ្រប់គ្រង គ្នាន
កំរិតនៃតួនាទី  

អង្គការជនជាតិដើមភាគតិចកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមាន ការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ អង្គការជនជាតិដើមភាគតិចកម្ពុជាមានទស្សនៈវិស័យ ចង់ឃើញជនជាតិដើមភាគតិចមានសមត្ថភាព និងសកម្មក្នុងការលើកកំពស់សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយជាសហគមន៍អចិន្តៃ្រយ៍ និង រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមពហុវប្បធម៌ជាតិកម្ពុជា។គោលដៅអង្គការជនជាតិដើមភាគតិចគឺដើម្បីកសាងសមត្ថភាព និងបង្កើនភាពអង់អាចដល់ ជនជាតិដើមភាគតិច ឱ្យដឹកនាំ និង ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកម្ពុជា។​បេសកកម្មគឺបង្កើនចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនជាតិដើមភាគតិចពាក់ព័ន្ធទៅនឹងប្រពៃណីទំនៀមទំលាប់ដីធ្លី និងសិទ្ធិសេរីភាពការទទួលខុសត្រូវដែលទាក់ទងនឹងច្បាប់ជាតិ អន្តរជាតិគោលនយោបាយលិខិតបទដ្ឋានជាតិនានា ។

ការទទួលខុសត្រូវចំបងៗ៖

  • ត្រូវគារពពេលវេលាម៉ោងធ្វើការ ចូលម៉ោង ៧៖០០ព្រឹក ​ដល់ ១១៖០០ព្រឹក នឹងពេលរសៀល ចូលម៉ោង ១៖០០រសៀល ដល់ ម៉ោង ៤៖០០ល្ងាច។
  • បុគ្គលិកថែទាំសំអាតការិយាល័យ ត្រូវធានាឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយ និងអនាម័យជានិច្ចនៅការិយាល័យកណ្តាលរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា។
  • រៀបចំ លាង បោសសំអាត និងជូតនៅក្នុងបន្ទប់ប្រជុំ បន្ទប់ធ្វើការរបស់បុគ្គលិកទាំងអស់ គ្រឿងសង្ហារឹម សំភារៈប្រើប្រាស់ និងគ្រឿងអេឡិចត្រនិក ដូចជា កំសៀវដាំទឹក ប៉ាន់តែ កែវទឹក ម៉ាស៊ីនព្រីន ទូដាក់ឯកសារ បន្ទប់ទឹក និងសំភារៈផ្សេងៗទៀតនៅក្នុងផ្ទះបាយឲ្យមានសណ្តាប់ធ្នាប់ល្អ។
  • បោសសំអាតទីធ្លាមុខ ចំហៀង និងក្រោយការិយាល័យ។
  • ធ្វើការវេចខ្ចប់សំរាម និងរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ។
  • ធ្វើការបោកគក់ និងលាងជំរះសំភារៈប្រើប្រាស់ ដូចជា កំរាលពូក ភួយ ខ្នើយ មុង  សំរាប់សហគមន៍ឬភ្ញៀវស្នាក់នៅការិយាល័យអង្គការជនជាតិដើមភាគតិចកម្ពុជា។
  • ជួយរៀបចំនិងចាត់ចែងរាល់ការស្នាក់នៅរបស់សហគមន៍ឬភ្ញៀវដែលមកធ្វើការសំរាកយប់នៅការិយាល័យកណ្តាលរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា។
  • ធ្វើការរាយការណ៍ជាបន្ទាន់រាល់សំភារៈបាត់បង់ ឬត្រូវធ្វើការជួសជុស ទៅជំនួយការរដ្ឋបាលនិងហិរញ្ញវត្ថុ/មន្រ្តីរដ្ឋបាលនិងហិរញ្ញវត្ថុ និងរៀបចំសំណើរសំភារៈប្រើប្រាស់ប្រចាំថ្ងៃរៀងរាល់ចុងសប្តាហ៍និមួយៗ ឬតាមពេលវេលាសមស្រប។
  • ត្រូវធានាឲ្យមានទឹកដាំពុះជាប្រចាំសំរាប់បុគ្គលិក និងភ្ញៀវ។
  • ធ្វើការទទួលភ្ញៀវ និងលើកទឹកជូនភ្ញៀវដែលមានកិច្ចការជាមួយបុគ្គលិក ឬសាកសួរព័ត៌មាននៅការិយាល័យកណ្តាលរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា។
  • ជួយរៀបចំអាហារសំរ៉ន់ពេលមានឳកាសពិសេសៗ ដូចជា ការប្រជុំ បណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ
  • ជួយថតចំលងឯកសារ ផ្ញើនិងទទួលសំបុត្រ ទិញសំភារៈ និងចូលរួមចំណែកក្នុងការស្វែងរកសំរង់តំលៃទំនិញឬសំភារៈផ្សេងៗ តាមសំណើររបស់មន្រ្តីរដ្ឋបាលនិងហិរញ្ញវត្ថុ។
  • ការងារផ្សេងៗទៀតតាមការស្នើសុំពីប្រធាន ឬបុគ្គលិកក្នុងស្ថាប័នក្នុងករណីចាំបាច់។

លក្ខណៈវិនិច្ឆ័យ៖

  • មានភាពអត់ធន់ រួសរាយរាក់ទាក់ និងមានអត្តចរិកល្អក្នុងការបំពេញការងារ
  • មានបទពីសោធន៏ក្នុងកិច្ចការងារផ្ទះ និងការងារសំអាតបានយ៉ាងប្រសើរ
  • មានអ្នកធានា និងទទួលខុសត្រូវ
  • មានចិត្តទទួលយកនូវសំណើរដែលបានស្នើឲ្យធ្វើ
  • គោរពនិងឲ្យតម្លៃដល់គោលនយោបាយនិងទស្សនៈរបស់អង្គការ
  • បេក្ខជន(ជនជាតិដើមភាគតិច ឬខ្មែរ)ដែលដាក់ពាក្យបានមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ។

សូមផ្ញើពាក្យមកកានការិយាល័យអង្គការជនជាតិដើមភាគតិចកម្ពុជាតាមរយៈអាសយដ្ឋាន៖

ផ្ទះលេខ ១៦Be0 ផ្លូវលេខ ៤៦០ សង្កាត់ទូលទំពូង ១ ខណ្ឌចំការមក រាជធានីភ្នំពេញ

ទូរសព្ទលេខ៖ ០២៣ ៥១ ៣១ ៦៦៦

អ៊ីម៉ែល៖ heanbunhieng@cipocambodia.org/ info@cipocambodia.org​

ផុតកំណត់ទទួលបាក្យ៖ ១៥ ខែមិថុនា ២០១៩ ម៉ោង ៥ រសៀល

Leave a Reply

You are donating to : CIPO

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...