18
Mar

យើងខ្ញុំត្រូវការ “អ្នកហាត់ការ” ជាច្រើនរូប

ឱកាសធ្វើការជាអ្នកហាត់ការ

ក្នុងអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO)

Internship with Cambodia Indigenous Peoples Organization (CIPO)

១. សាវតា

អង្គការជនជាតិដើមភាគតិចកម្ពុជា (អ.ជ.ក) បានបង្កើត និង ចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤ (ស.ជ.ណ ១៣៥២) ។ អង្គការបង្កើតឡើងដើម្បីធ្វើការផ្លាស់ប្តូរជោគវាសនារបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យទទួលខុសត្រូវដោយខ្លួនឯងចំពោះវប្បធម៌ និង ប្រពៃណីយ៍ និង សិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រងដីធ្លី និង ធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេក៏ដូចជាក្នុងប្រទេសកម្ពុជា ។

អ.ជ.ក មានជំនឿមុតមាំថា ជនជាតិដើមភាគតិច (ជ.ត) ដែលមានចំណេះដឹងជ្រៅជ្រះអំពីបរិបទ ជ.ត អាចធ្វើការយ៉ាងមានប្រសិទ្ធិភាព (ជាមួយដៃគូរ និង អ្នកពាក់ព័ន្ធទាំងអស់) ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ និង មាននិរន្តរភាពសម្រាប់សង្គម ជ.ត ។ អ.ជ.ក បង្កើតឡើងដោយស្រ្តីជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី ។ អ.ជ.ក ដឹកនាំ និង គ្រប់គ្រងដោយ ជ.ត ដែលមានចំណេះដឹងជ្រៅជ្រះពីសង្គម ជ.ត (ទាំងនៅមូលដ្ឋាន និង អន្តរជាតិ) និងសង្គមកម្ពុជា និង មានសមត្ថភាពពេញលេញក្នុងការជួយ និង ឆ្លើយតបទៅនឹងតម្រូវការរបស់ ជ.ត នៅកម្ពុជា។

២. គោលបំណងទូទៅរបស់កម្មសិក្សា

កម្មវិធីហាត់ធ្វើការនៅក្នុងការិល័យ ៖ យើងបង្កើតកម្មវិធីដែលមានរយៈពេលមួយឆ្នាំសម្រាប់ ជ.ត (ជា ពិសេសស្រ្តី និងយុវជន) ដើម្បីឱ្យពួកគេមកហាត់រៀនគ្រប់កិច្ចការក្នុងការិយាល័យ ។  កិច្ចការទាំងអស់ នោះរួមមាន ភាពជាអ្នកដឹកនាំ ការងារគ្រប់គ្រង ការងាររដ្ឋបាល ការងារគណនេយ្យ ការងារកម្មវិធី និង បច្ចេកទេស ។  ក្រោយរយៈពេលមួយឆ្នាំ អ្នកហាត់ការនឹងរកឳកាសដើម្បីបម្រើសង្គម ជ.ត ក៏ដូចជាសង្គម កម្ពុជាទាំងមូល ។

៣. ភារៈកិច្ចរបស់កម្មសិក្សា

តួនាទី និងភារកិច្ចសំខាន់ៗរបស់អ្នកហាត់ការមានដូចខាងក្រោម ប៉ុន្តែមិនបានកំណតពីដែនកំណត់៖

ជំហាន ១: ហាត់ការនៅផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ដែលមានរយៈពេល (៤ ខែ)

  • សម្រាប់ជំហាននេះ នាង/គាត់នឹងត្រូវរៀនដោយការធ្វើការងារប្រចាំថ្ងៃលើការងាររដ្ឋបាល និងហិរញ្ញវត្ថុដែលជាភារកិច្ច រួមគ្នាជាមួយនឹងប្រធានឬមន្រ្តីរដ្ឋបាល/ ហិរញ្ញវត្ថុដែលរួមមានដូចខាងក្រោម៖

 

  • ពិនិត្យមើលបរិវេនការិយាល័យ ការលាងសំអាត និងរបៀបរាបរយ (នៅខាង មុខការិយាល័យ ចំណតរថយន្ត និងម៉ូតូ កន្លែងដាក់ស្បែកជើង តុទទួលភ្ញៀវ តុការប្រជុំ និងផ្នែកភស្តុភារដូចជា កាហ្វេ តែ ស្ក ទឹកហូម និងផ្ទះបាយ កែវ ស្លាបព្រា ចាន សម្ភារៈបន្ទប់ទឹក សម្អាតបន្ទុប់ និងផ្សេងៗ…………)
  • ពិនិត្យមើលសៀវភៅកំណត់ហេតុចេញចូល របស់បុគ្គលិក និងភ្ញៀវ ឬសហគមន៍មកពីខាងក្រៅ
  • ពិនិត្យមើលនៅលើសៀវភៅលិខិតចូល លិខិតចេញ និងបញ្ជូនលិខិត
  • បោះត្រាលើលិខិត រៀបចំស្រោមសំបុត្រ ថតចំលងឯកសារ និងព្រីនឯកសារ
  • ពិនិត្យមើលការគ្រប់គ្រងកំណត់ត្រា ឯកសារហិរញ្ញវត្ថុ និងរដ្ឋបាល
  • ជំនួយការរត់លិខិតផ្សេងៗទៅខាងក្រៅ
  • ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធខុសៗគ្នាដែលតម្រូវប្រធានឬមន្រ្តីរដ្ឋបាល/ ហិរញ្ញវត្ថុ និងគម្រោង
  • ជំនួយការដល់ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌរបស់អង្គការ
  • ការទទួលខុសត្រូវដើម្បីធ្វើភារកិច្ចផ្សេងទៀតដែលផ្ដល់ដោយប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ
  • ជំនួយការបង់ថ្លៃជួលការិយាល អ៊ីនធើណេត អគ្គិសនី ទឹក ដោយមានភ្ជាប់នូវវិក័យប័ត្រចំណាយ
  • ជំនួយការទិញសម្ភារៈរដ្ឋបាល និងឧបករណ៍ផ្សេងៗ
  • ជំនួយការត្រួតពិនិត្យជាមួយបុគ្គលិក ដើម្បីដឹងពីតម្រូវការសម្ភារៈផ្សេងៗ
  • ជួនដំណឹងតាមរយៈអ៊ីមែល និងហ្វេសប៊ុកក្រុម អំពីការរំលឹកប្រើប្រាស់ទឹក ភ្លើង ….
  • ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសលើផ្នែករដ្ឋបាល ដៃគូគម្រោង ឬសហគមន៍បើមានការចាំបាច់។
  • នៅក្រោមជំហាននេះ នាង/គាត់ត្រូវបានអនុញ្ញាតឱ្យមានរយៈពេល ៤ខែដើម្បីរៀននៅលើលំហូរការងាររដ្ឋ បាល និងហិរញ្ញវត្ថុ។
  • សម្រាប់រយៈពេល៤ខែខាងលើ នាង/គាត់នឹងត្រូវសរសេររបាយការណ៍ក្នុងងជំហានទីមួយរបស់ខ្លួនសម្រាប់កម្មសិក្សារយៈពេល៤ខែ លើផ្នែករដ្ឋបាល និងហិរញ្ញវត្ថុរួមគ្នាហើយបន្ទាប់ពីនោះ នឹងត្រូវបាន

សម្រេចដោយប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកប្រតិបត្តិ ដើម្បីអោយបន្តហាត់ការនៅជំហានទី២។

ជំហានទី ២: ហាត់ការជាមួយមន្ត្រីគម្រោង (៤ ខែ)

  • នៅជំហានទី២នេះ នាង/គាត់នឹងត្រូវរៀនដោយការធ្វើការជាមួយមន្រ្តីគម្រោង ដែលផ្តោតទៅលើការធ្វើផែនការគម្រោង ការអនុវត្តគម្រោង និងការធ្វើ របាយការណ៍គម្រោង។
  • នាង/គាត់អាចអនុវត្តដោយចុះបេសកកម្ម ជាមួយសហគមន៍គោលដៅរបស់អង្គការរួមគ្នាជាមួយនឹងមន្រ្តីគម្រោង ដើម្បីជួយដល់ការគាំទ្រផ្នែកបច្ចេកទេសផង និងដើម្បីទទួលបាននូវចំណេះដឹង និងបទ ពិសោធន៍ការងារ។
  • រៀបចំឯកសារទស្សនៈទាន ឯកសារស្នើសុំថវិកា និងការទូទាត់ចំណាយ ជាមួយហិរញ្ញវត្ថុ ប្រធានកម្មវិធី និង នាយកប្រតិបត្តិ។
  • នាង /គាត់អាចនឹងផ្ដល់ឱ្យទៅចូលរួមក្នុង និងក្រៅស្ថាប័នក្នុងការរៀនសូត្រ កិច្ចប្រជុំ សិក្ខាសាលាណា មួយ នៅក្នុងប្រទេស ឬនៅក្រៅប្រទេស។
  • ក្នុងជំហាននេះ នាង /គាត់ត្រូវបានអនុញ្ញាតឱ្យមានរយៈពេល ៤ខែដើម្បីរៀននៅលើលំហូរការងារ និង វដ្តនៃគម្រោង
  • ត្រូវបំពេញការងារផ្សេងៗដែលផ្តល់ដោយមន្ត្រីគម្រោង
  • សម្រាប់រយៈពេល៤ខែខាងលើ នាង/គាត់នឹងសរសេររបាយការណ៍ក្នុងជំហានទី២របស់ នាង/គាត់នៃកម្មសិក្សារយៈពេល៤ខែ លើផ្នែកគម្រោង និងកម្មវិធីរួមគ្នាហើយបន្ទាប់ពីនោះ នាង /គាត់នឹងត្រូវបានសម្រេចផ្តល់ជួនដោយមន្ត្រីគម្រោង និងនាយកប្រតិបត្តិដើម្បីផ្លាស់បន្តទៅជំហានទី៣។

ជំហានទី ៣: ហាត់ការនៅជាមួយប្រធានកម្មវិធី និងនាយកប្រតិបត្តិ (៤ ខែ)

  • នៅក្រោមជំហាននេះ នាង/គាត់នឹងត្រូវរៀនសូត្យដោយការធ្វើការជាមួយអ្នកគ្រប់គ្រងកម្មវិធី និងគណៈគ្រប់គ្រងរបស់អង្គការលើវដ្តនៃកម្មវិធី ដែលផ្តោតជាក់លាក់នៅលើការធ្វើផែនការកម្មវិធី ការអនុវត្តន៍ កម្មវិធី និងការធ្វើរបាយការណ៍កម្មវិធី។
  • នាង/គាត់ អាចអនុវត្តដោយចុះបេសកកម្ម ជាមួយសហគមន៍គោលដៅរបស់អង្គការ រួមគ្នាជាមួយនឹងមន្រ្តីកម្មវិធីនៅក្នុងគោលបំណងដើម្បីជួយគាំទ្រផ្នែកបច្ចេកទេសផង និងដើម្បីទទួលបាននូវចំណេះ ដឹងនិងបទពិសោធន៍ការងារផង។
  • នាង /គាត់អាចនឹងផ្ដល់ឱ្យទៅចូលរួមក្នុង និងក្រៅស្ថាប័ន ក្នុងការរៀនសូត្រ កិច្ចប្រជុំ សិក្ខាសាលាណា មួយនៅក្នុងប្រទេស ឬនៅក្រៅប្រទេស។
  • ចូលរួមក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្ដិការជាមួយគណៈគ្រប់គ្រង
  • ចូលរួមក្នុងការបង្កើតគម្រោង និងសរសេរសំណើរគម្រោងក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹង គណៈគ្រប់គ្រង។
  • ចូលរួមជាមួយនាយកប្រតិបត្តិ ក្នុងការគៀងគរមូលនិធិ សម្ភារៈ និងការគាំទ្រផ្នែកបច្ចេកទេសការអនុវត្តគម្រោង និងដើម្បីដំណើរការបានរបស់CIPO ។
  • បំពេញភារកិច្ចផ្សេងទៀតដែលចាត់ដោយនាយកប្រតិបត្តិ និងបានស្នើដោយសមាជិកក្រុមការងារ គណៈគ្រប់គ្រង
  • រៀបចំរបាយការណ៍នៃការរីកចំរើនេជួននាយកប្រតិបត្តិ
  • នៅក្រោមជំហាននេះ នាង/គាត់ត្រូវមានរយៈពេល៤ ខែដើម្បីរៀនពីលំហូរការងារនៃវដ្តកម្មវិធី និងនាយកប្រតិបត្តិ។
  • សម្រាប់រយៈពេល៤ខែខាងលើនេះ នាង/ គាត់នឹងសរសេររបាយការណ៍លើការហាត់ការរបស់ខ្លួនក្នុងកម្រិតកម្មវិធី ហើយបន្ទាប់ពីនោះ នាង /គាត់នឹងត្រូវបានបញ្ចប់ភារៈកិច្ច។

 

ផ្សេងៗ

  1. តំណាង CIPOនៅក្នុងការទំនាក់ទំនងជាមួយអ្នកខាងក្រៅរួមទាំងការទំនាក់ទំនងការងារ និងកិច្ចប្រជុំនៅតាមខេត្តនានា
  2. ក្នុងករណីនៃការអវត្តមាន នាង/គាត់ ត្រូវជូនដំណឹងទៅគណៈគ្រប់គ្រង រួមទាំងប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកប្រតិបត្តិ។
  3. ជួយរៀបចំកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធទាំងអស់រួមទាំងមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ និងអ្នកពាក់ព័ន្ធ IP ផ្សេងទៀត។
  4. ចូលរួមក្នុងការកសាងសមត្ថភាពអង្គការ ការរៀន សិក្ខាសាលា កិច្ចប្រជុំក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវបទពិសោធជំនាញនិងការងារ
  5. បកប្រែពីភាសាជនជាតិដើមភាគតិច និងភាសារខ្មែរទៅភាសាអង់គ្លេសសម្រាប់ការធ្វើផែនការនិងរបាយ ការណ៍សកម្មភាពគម្រោង
  6. ចូលរួមរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ ប្រចំាត្រីមាស និងកិច្ចប្រជុំប្រចាំខែរបស់ CIPO
  7. ការទទួលខុសត្រូវលើការអនុវត្តន៍ច្បាប់ គោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គការ CIPO
  8. នៅក្រោមជំហាននីមួយៗ នាង/គាត់នឹងត្រូវអនុវត្តភារកិច្ចផ្សេងទៀតដែលចាត់ដោយមន្រ្តីរដ្ឋបាល និង មន្ត្រីហិរញ្ញវត្ថុ មន្រ្តីគម្រោង មន្រ្តីកម្មវិធី និងនាយិការប្រតិបត្តិ។

តម្រូវការសម្រាប់កម្មសិក្សា

  1. ត្រូវជាជនជាតិដើមភាគតិច(IP) របស់ក្រុមណាមួយនៅក្នុងប្រទេសកម្ពុជា
  2. មានការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិច
  3. គោរពចំពោះវប្បធម៍ ជំនឿរ និងសាសនារបស់ជនជាតិដើមភាគតិច
  4. អក្ខរកម្មភាសាខ្មែរស្មើទៅនឹងកម្រិតថ្នាក់ទី៦ រហូតដល់ទៅសាកលវិទ្យាល័យ
  5. មានសមត្ថភាពក្នុងការរៀនកុំព្យូទ័រ និងភាសាអង់គ្លេសបន្ថែម
  6. មានឆន្ទៈក្នុងការអនុវត្តការងារនៅតាមភូមិជនជាតិដើមភាគតិចនៅក្នុងខេត្តផ្សេងៗ
  7. សមត្ថភាពក្នុងការរៀន និងការខិតខំធ្វើការ
  8. មានទំនាក់ទំនងល្អ និងបុគ្គលលក្ខណៈល្អក្នុងការប្រាស្រ័យទាក់ទង
  9. អាចរៀន និងធ្វើការនៅក្រោមសម្ពាធ និងដោយផ្អែកលើការអនុវត្តការគ្រប់គ្រងពេលវេលាល្អ
  10. សមត្ថភាពក្នុងការគិតដែលមានប្រយោជន៍ និងការចូលរួមនៅក្នុងការពិភាក្សាប្រកបដោយអត្ថន័យ
  11. មានឆន្ទៈក្នុងការធ្វើការជាផ្នែកមួយនៃក្រុមដែលស្វាហាប់
  12. សមត្ថភាពក្នុងការធ្វើការ និងធ្វើការសម្រេចចិត្តដោយឯករាជ្យ
  13. ជាមនុស្សម្នាក់ដែលមានភាគស្មោះត្រង់
  14. រហ័សរហួនក្នុងការសិក្សា
  15. មានភាពអត់ធ្មត់ខ្ពស់

ដំណើរការ និងលក្ខខណ្ឌនៃការជ្រើសរើស

  • ប្រវត្តិរូបសង្ខេប (CV) បញ្ជីសម្រាំង
  • ទាក់ទងដើម្បីមកសំភាសន៍
  • លិខិតតែងតាំងកម្មសិក្សាពី CIPO
  • ការចុះហត្ថលេខាលើកិច្ចសន្យាហាត់ការរបស់ CIPO

 

រយៈពេល

រយៈពេលនេះគឺសម្រាប់ ១ឆ្នាំ ចាប់ពីថ្ងៃទី……….ខែ…… ឆ្នាំ២០១៩  ដល់ថ្ងៃ ទី………..ខែ….. ឆ្នាំ២០២០ ទោះបីយ៉ាងណាការហាត់ការនេះអាចនឹងពន្យាពេលរបស់ គាត់ /នាងបន្ថែម ប៉ុន្តែមិនច្រើនជាងពីរឆ្នាំទេដែលផ្អែកលើមូលនិធិដែលអាចប្រើបានអង្គការ និងឆន្ទៈនៃការហាត់ការបន្ត។

ទីកន្លែង

អ្នកហាត់ការនឹងត្រូវមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែអាចមានការបត់បែនបាននៅតាម បណ្តា ខេត្តគោលដៅ។

កាលវិភាគ

កម្មសិក្សាពេញម៉ោង និងក្រៅម៉ោង

អត្ថប្រយោជន៍

  • ប្រាក់ឧបត្ថម្ភប្រមាណ ១៥០ ទៅ ២០០ដុល្លាr ក្នុងមួយខែសម្រាប់កម្មសិក្សាការពេញម៉ោង និងប្រមាណ ៧៥ ដល់ ១០០ ដុល្លាr សម្រាប់កម្មសិក្សាក្រៅម៉ោង ទោះជាយ៉ាងណាវាត្រូវបានផ្អែកលើការផ្តល់មូលនិធិដែលអាចរកបាន។
  • នាង /គាត់មិនមែនជាបុគ្គលិកអង្គការដែលមិនត្រូវផ្ដល់សិទ្ឋិ និងអត្ថប្រយោជន៍ដូចបុគ្គលិកCIPO ទទួលបាន ប៉ុន្តែ នាង /គាត់អាចមានសិទ្ធទទួលបានជាប្រយោជន៍សម្រាប់ការទំនាក់ទំនង ប្រាក់ឧបត្ថម្ភសុខភាព ការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ និងប្រាក់ឧបត្ថម្ភបេសកកម្មដូចមានចែងនៅក្នុងកិច្ចសន្យាហាត់ការ។
  • ទទួលបានវិញ្ញាបនប័ត្រហាត់ការ

ពត៌មានក្នុងការដាក់ពាក្យស្នើសុំ

ពាក្យស្នើសុំគួរដា ក់ស្នើរជាឯកសាររឹង ឬឯកសារទន់។ បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមដាក់ប្រវត្តិរូបសង្ខេបរបស់ខ្លួនជាមួយ នឹងអ៊ីម៉ែល និងលេ ខ ទូរស័ព្វទំនាក់ទំនង ឬអាសយដ្ឋានលម្អិតខាងក្រោម។

អាសយដ្ឋានលម្អិត៖ នៅផ្ទះលេខ១៦BEo  ផ្លូវលេខ៤៦០ ឋសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។  លេខទូរស័ព្ទ ០១២ ៥៧ ១៦ ៣៦ /០១២ ៦៦ ០៩ ២៩ E-mail: latsokem@cipocambodia.org/ lat.sokem@gamil.com

ចំណាំ: បេក្ខជនស្ត្រីជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តខ្ពស់ក្នុងការដាក់ពាក្យស្នើសុំ។

ផុតកំណត់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩

ទាញយកសេចក្ដីប្រកាស PDF

ឆ្លើយតប

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...