25
Feb

ក្រុមការងារស្រ្តីជនជាតិដើមភាគតិចបង្កើតឡើងដើម្បីអ្វី?

ក្រុមការងារស្រ្តីជនជាតិដើមភាគតិចកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយមានការចូលរួមពីបណ្ដាញស្រ្តីជនជាតិដើមភាគតិចសរុបចំនួន ៣៧ រូប មកពីខេត្ត ក្រុងនានាក្នុងប្រទេសកម្ពុជា។ ក្រុមការងារនេះបង្កើតឡើងដើម្បីឲ្យមានតំណាងស្រ្តីជនជាតិដើមភាគតិចដឹកនាំ សម្របសម្រួល ការងារស្រ្តីជនជាតិដើមភាគតិច ពង្រឹងសាមគ្គីភាព សមត្ថភាព និងសិទ្ធិអំណាចលើការសម្រេចចិត្តរបស់ស្រ្តីជនជាតិដើមភាគតិច ឲ្យមានភាពក្លាហាន ក្នុងការដឹកនាំ និងកិច្ចការផ្សេងៗពាក់ព័ន្ធលើការអភិរក្ស ប្រពៃណី អត្តសញ្ញាណ ចំណេះដឹង និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍រួម និងពាំនាំសំឡេងរួម ពីបញ្ហា និងតម្រូវការរបស់ស្រ្តីក្នុងការស្វែងរកដំណោះស្រាយ ឆ្លើយតបរួមគ្នានៅគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកជួយដល់ស្រ្តីជនជាតិដើមភាគតិចនៅ កម្ពុជា។

រហូតមកដល់ឆ្នាំ ២០១៩ ក្រុមការងារស្រ្តីជនជាតិដើមភាគតិចកម្ពុជា ជួបប្រជុំជាថ្មី ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដើម្បីជួយសម្រួលដល់ការងារ បច្ចេកទេសផ្សេងៗ ដែលក្រុមជួបប្រទះ។

អ្នកស្រី រម៉ាស់ សារ៉ន ជនជាតិដើមចារាយ និងជាសមាជិកនៃក្រុមការងារស្រ្តីមួយរូប បានមានប្រសាសន៍ថា៖ “ការបង្កើតក្រុមស្រ្តីនេះឡើងគឺទិ ១. ចង់ឲ្យមានគោលបំនងរួមគ្នា ថាយើងគួរធ្វើយ៉ាងណាដើម្បីដោះសា្រយបញ្ហាស្រ្តីជនជាតិដើមភាគតិច។ ទី ២. យើងចង់ឲ្យមានកម្លាំងកាន់តែខ្លាំងជាងនេះ អត់ចង់ ឲ្យនៅបែកពីគ្នា ទោះបីយើងជាជនជាតិដើមភាគតិចខុសៗគ្នា ចង់មានគោលបំនង ទស្សនវិស័យរួមគ្នាដើម្បីធ្វើអ្វីមួយទៅបានល្អប្រសើរ។ ទី ៣. យើងគិតថា វាធ្វើឲ្យយើងងាយស្រួលក្នុងការដោះស្រាយបញ្ហា ដោយសារយើងនឹងមានយោបល់ជាច្រើនពីក្រុមផ្សេងៗដើម្បីភាពល្អប្រសើរទៅមុខ។ កាលណាយើងជុំគ្នា យើងនឹងអាចរកឃើញបញ្ហាអាទិភាពណាមួយក្នុងការដោះស្រាយរួមគ្នា ដែលក្រុមស្រ្តីជនជាតិដើមភាគតិចនឹងទទួលបានផលប្រយោជន៍ពីក្រុមការងារដែលយើងបង្កើតឡើងនេះ។”

ក្នុងនោះដែរអ្នកស្រី រម៉ាស់ សារ៉ន ក៏សូមបានអំពាវនាវដល់ស្រ្តីត្រូវក្រោយឈរឡើង និងរួមគ្នា ដើម្បីដោះសា្រយបញ្ហាដែលកើតឡើងចំពោះស្រ្តីជនជាតិដើមភាគតិច បើពួកគេមិនចាប់ផ្ដើមដោយខ្លួនឯងទេ គ្មាននរណាម្នាក់នឹងចាប់ផ្ដើមឲ្យពួកគេទេ អីចឹងពួកគេត្រូវចូលរួមទាំងអស់គ្នា ដើម្បីមានកម្លាំងកាន់តែរឹងមាំបន្ថែមទៀត។ អ្នកស្រីសង្ឃឹមថា​ស្រ្តីជនជាតិដើមភាគតិចទាំងអស់ទាំងក្នុងនឹងក្រៅប្រទេស នឹងចូលរួមទាំងធនធាន និងកម្លាំងកាយចិត្ត ដើម្បីជំរុញឲ្យកិច្ចការនៃក្រុមការងារស្រ្តីដំណើរការទៅមុខបានរលួន។

អ្នកស្រីហ្វង់ ចំប៉ី ជាជនជាតិដើមចារាយ និងជាសមាជិកនៃក្រុមការងារស្រ្តីនេះដែរ បានឲ្យដឹងដែរថា “យ៉ាងណាក៏ដោយក្រុមការងារស្រ្តីនេះនៅមានភាពខ្វះខាត និងនៅមានកម្រិតទាក់ទងនឹងចំណេះដឹង និងបទពិសោធន៍ បើប្រៀបធៀបនឹងស្រ្តីដែលមិនមែនជាជនជជាតិដើមភាំគតិច តែយើងជាស្រ្តីជនជាតិដើមភាគតិចគឺងាយស្រួលក្នុងការយល់ពីបញ្ហារបស់ស្រ្តីជនជាតិដើមភាគតិចដូចគ្នា ដោយស្រ្តីផ្សេងដែលមិនមែនជាជនជាតិដើមភាគតិចអាចនឹងមិនយល់ពីតម្រូវការរបស់ស្រ្តីជនជាតិដើមភាគតិច ថាគាត់ចង់ឲ្យយើងជួយអី ដោះស្រាយបែបណា ដូច្នេះ សម្រាប់យើង យើងមានភាពងាយស្រួលក្នុងការយល់ពីបញ្ហារបស់ពួកគេគាត់។”

ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមការងារបានបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលមានសមាជិកចូលរួមបោះឆ្នោត ចំនួន ៣៣ រូប។ កញ្ញាឡឹង ស្រីនាង ជាជនជាតិដើមភាគតិចពូនង ត្រូវបានជ្រើសរើសជាតំណាងរបស់ក្រុម ដោយមានការគាំទ្រច្រើនពីសមាជិក។ កញ្ញា មានប្រសាសន៍ថា ការបង្កើតក្រុមការងារស្រ្តីនេះឡើងគឺមានសារសំខាន់ដើម្បីជួយដោះស្រាយបញ្ហារបស់ស្រ្តីជនជាតិដើមភាគតិចដែលជួបប្រទះបញ្ហាផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃ ដោយកញ្ញាបានអះអាងថា ស្រ្តីជនជាតិដើមភាគតិចកម្ពុជា ក៏ដូចជាស្រ្តីនៅក្នុងពិភពលោកកំពុងជួបបញ្ហាទាក់ទងនឹងសិទ្ធិ ការរំលោភបំពាន ការបៀតបៀន ក៏ដូចជាការរំលោភសិទ្ធិសេដ្ឋកិច្ច​ និងការរស់នៅរបស់ពួកគាត់ ហើយការងារជាច្រើនមិនត្រូវបានយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្នុងការធ្វើគោលនយោបាយនៅកម្រិតថ្នាក់ជាតិ។

ដោយត្រូវបានជ្រើសរើសឲ្យក្លាយជាតំណាង និងសម្របសម្រួលក្រុមការងារស្រ្តី កញ្ញា ឡឹក ស្រីនាង មានការរីករាយសប្បាយចិត្ត និងបានតាំងចិត្តធ្វើការងារនេះឲ្យបានល្អប្រសើរ និងអស់ពីសមត្ថភាព។ កញ្ញាបត្ដថា៖ “ទោះបីពេលនេះខ្ញុំមិនទាន់មានសមត្ថភាពពេញលេញ ឬក៏គ្រប់គ្រាន់នៅឡើយ តែខ្ញុំគិតថាការងារទាំងអស់បង្រៀនយើង ហើយខ្ញុំនឹងតស៊ូ និងខិតខំប្រឹងប្រែងបំពេញនូវរាល់សកម្មភាព និងផែនការទាំងអស់របស់ក្រុមការងារស្រ្តីជនជាតិដើមភាគតិចកម្ពុជា។ ជាងនេះទៅទៀតក្រុមការងារស្រ្តីចង់ឃើញស្រ្តីជនជាតិដើមភាគតិចទទួលបាន សមភាពយេនឌ័រ ភាពស្មើគ្នារវាងបុរសស្រ្តី និងទទួលបានការគោរពសិទ្ធិរបស់ពួកគេដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាក្រកម្ពុជា។”

គួរបញ្ជាក់ផងដែរថា ក្រុមការងារស្រ្តីជនជាតិដើមភាគតិចកម្ពុជា មានផែនសកម្មភាព ឬកម្មវិធីមួយចំនួនដូចជាទាក់ទងនឹងការស្វែងរកការគាំទ្រមតិ ក្នុងការទាមទារសិទ្ធិដីធ្លី ការផ្ដល់ប្រឹក្សាផ្នែកច្បាប់ដល់ស្រ្តីរងគ្រោះ និងមានការអភិវឌ្ឍជំនាញ និងសមត្ថភាពតាមរយៈបញ្ជូននិស្សិតជាស្រ្តីក្នុងការទទួលបានការអប់រំល្អ និងសហការជាមួយដៃគូរផ្សេងៗទៀត។

ឆ្លើយតប

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...