13
Feb

ជនជាតិដើមព្នងដែលរងគ្រោះដោយសារការបាត់បង់ដីធ្លីស្នើទូតបារាំងផ្ដល់ទិដ្ឋាការ

នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សហគមន៍ជនជាតិដើមព្នងបានរៀបចំសន្និសីទសារព័ត៌មានដើម្បីចេញសេចក្តីថ្លែងការណ៍អំពីការបដិសេធ មិនផ្ដល់ទិដ្ឋការដល់សមាជិកសហគមន៍ដែលរងផលប៉ះពាល់ដីធ្លី ក្នុងការចូលរួមសវនាការបឋមក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ក្នុងសន្និសីទសារព័ត៌មានការពីព្រឹកមិញ តំណាងសហគមន៍ទាំង ៨ រូប បានសម្ដែងការខកចិត្តចំពោះស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមិនបានចេញទិដ្ឋការដល់ពួកគេ ក្នុងការចូលរួមតាមការអញ្ជើញជាផ្លូវការពីចៅក្រុមនៃតុលាការក្រុងប៉ារីស ប្រទេសបារាំង ឲ្យចូលរួមក្នុងសវនាការក្នុងបណ្ដឺងរដ្ឋប្បវេណីមួយដែល សហគមន៍បានពឹងពាក់មេធាវីនៅប្រទេសបារាំងឲ្យជួយក្នុងករណីនេះ។

សមាជិកសហគមន៍បាននិយាយថា បើសិនពួកគេ មិនត្រូវបានបដិសេធទិដ្ឋការទេ ពួគេនឹងបានចូលរួមក្នុងសវនាការនៅទីក្រុមប៉ារីស ដោយមិនចាំបាច់មករៀបចំសន្និសីទដូចថ្ងៃនេះទេ។

លោក គ្រើង តុលា ជាដើមបណ្ដឹងមួយរូបក្នុងចំណោមដើមបណ្ដឹងទាំង ១១៤ រូបផ្សេងទៀតបាននិយាយនៅឯសន្និសីទថា “ប្រទេសបារាំងជាប្រទេសដែលគិតលើសិទ្ធិមនុស្សដ៏ធំបំផុត គាត់ (ប្រទេសបារាំង) គួរតែលើកបញ្ហានេះ ដើម្បីអនុញ្ញាតឲ្យយើងខ្ញុំទៅតតាំងក្ដីជាមួយក្រុមហ៊ុន ជាមួយចៅក្រម ដើម្បីទាញយកហេតុផលខាងណាខុស ខាងណាត្រូវ… ខ្ញុំចង់បានតែប៉ុណ្ណឹងទេ។”

មុននឹងឈានដល់ការដាក់ពាក្យបណ្ដឹងនៅតុលាការក្រុងប៉ារីស សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងបានធ្វើការតវ៉ា និង ទាមទារឲ្យមានដំណោះ ស្រាយលើកន្លែងប៉ះពាល់សិទ្ធិទំនៀមទម្លាប់និងប្រពៃណី មុខរបរប្រពៃណីដែលសហគមន៍ បាននិងកំពុងប្រតិបត្តិដែលបានទទួលស្គាល់ដោយច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ ។ រហូតមកដល់ពេលនេះសមាជិកសហគមន៍ខ្លះនៅកំពុងតែប្រឈមមុខនឹងបណ្តឹង ព្រហ្មទណ្ឌនៅតុលាការនៅឡើយ ។

ក្នុងបណ្ដឹងដែលសហគមន៍បានដាក់ទៅតុលាការក្រុងប៉ារីស បានទាមទារសំណងលើការខូចខាត និងជម្ងឺចិត្ត ពីក្រុមហ៊ុន BOLLORÉ Groupe នៅប្រទេសបារាំង ដោយសារតែក្រុមហ៊ុននេះបានបង្កឲ្យបាត់បង់សិទ្ធិលើដីធ្លី បាត់បងប្រពៃណី ទំនៀម ទម្លាប់របស់សហគមន៍ចាប់តាំងពីក្រុមហ៊ុន Socfin-KCD មកដល់ភូមិដ្ឋានរបស់ពួកគេ។ សហគមន៍បានដាក់ពាក្យ បណ្តឹងតាមរយៈមេធាវីនៅប្រទេសបារាំងឈ្មោះ Mr Fiodor Rilov ដែលបានទទួលអាណត្តិដើម្បី តំណាងនៅក្នុងនីតិវីធីតុលាការក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ សមាជិកសហគមន៍ដែលជាដើមបណ្ដឹងបានទទួលលិខិតអញ្ជើញជាផ្លូវការពីចៅក្រមដើម្បីចូលរួមសវនាការបឋមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ១១.៣០ នាទីព្រឹកនៅសាលសវនាការ ណាន់ទែរ (The Tribunal of Nanterre ) ។

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ សមាជិកសហគមន៍ទាំង ៩ នាក់បានទៅធ្វើការសម្ភាសន៍នៅស្ថានទូតបារាំងនៅរាជធានីភ្នំពេញ ។ បន្ទាប់ពីបានសម្ភាសន៍ អ្នកទាំង ៩ រូបបានទទួលការណែនាំពីមន្ត្រីស្ថាន ទូតថាពួកគេខ្វះពីរឯកសារទៀត ទីមួយគឺការធានារ៉ាប់រងសុខភាព និងទីពីរ គឺលិខិតធានាផ្នែក ហិរញ្ញវត្ថុសម្រាប់ការស្នាក់នៅក្នុងក្រុងប៉ារីស ។ សមាជិកសហគមន៍បានប្រញាប់ប្រញាល់ទិញការធានារ៉ាប់រងសុខភាពពីក្រុមហ៊ុន ហ្វតតេ (Forte) និង បានដាក់ជូន ស្ថានទូតរួចហើយ ហើយមេធាវីនៅបារាំងក៏បានផ្ញើលិខិតធានាការគាំទ្រហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ផ្ញើទៅអគ្គកុងស៊ុលតាមការតម្រូវរបស់ស្ថានទូតបារាំងរួចហើយដែរ។

នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ សមាជិកសហគមន៌បានទៅស្ថានទូតទៅយកលិខិតឆ្លងដែន និង ទិដ្ឋាការ (វីសា) របស់ពួកគេ តាមការណាត់ក្នុងវិក្កយបត្របន្ទាប់ពីបានសម្ភាសន៍ នៅពេលនោះ មន្ត្រី ស្ថានទូតបានប្រាប់ពួកគេថា គេមិនឲ្យទិដ្ឋាការដល់យើងខ្ញុំទាំងអស់គ្នាទេ។

សហកមន៍បានទាក់ទងទៅស្ថានទូតម្តងទៀត ក៏ប៉ុន្តែ ស្ថានទូតនៅតែរក្សាសេចក្តីសម្រេច របស់ស្ថានទូតនៅដដែល ដោយមិនព្រមចេញទិដ្ឋាការ (វីសា) ឲ្យពួកគេដើម្បីអាចធ្វើដំណើរទៅ ប្រទេសបារាំងជួបផ្ទាល់មុខជាមួយចៅក្រមក្នុងសវនាការតាមដីកាកោះ ដែលបានចេញចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ ដែលដីកានោះត្រូវបានដាក់ជូន ភ្ជាប់ជាមួយពាក្យសុំទិដ្ឋាការរួចហើយ ។

លោកគ្រើង តុលា បានអានសេចក្ដីថ្លៃងការណ៍ក្នុងសន្និសីទសារព័ត៌មានថា៖ “ប្រសិនបើស្ថានទូតបារាំងបានចេញទិដ្ឋាកាឲ្យយើងខ្ញុំទាំងអស់គ្នា ម្ល៉េះថ្ងៃនេះ យើងបាន និងកំពុងស្ថិតក្នុងបន្ទប់វនាការជាមួយចៅក្រមនៅប្រទេសបារាំង ជាមួយមេធាវីរបស់យើងខ្ញុំ និង មិនបានធ្វើសន្និសទ្ធិកាសែតនៅថ្ងៃនេះនៅរាជធានីភ្នំពេញទេ ។ យើងខ្ញុំយល់ថា ការបដិសេធទិដ្ឋាកា​ មិនចេញឲ្យយើងខ្ញុំ ដូចដែលបានសម្រេចដោយ ស្ថានទូតបារាំង និង ការមិនអាចទៅចូលរួមក្នុងសវនាការរបស់យើងខ្ញុំក្នុងប្រទេសបារាំង បាន បង្កឲ្យមានការខូចខាតនិងឈឺចាប់បន្ថែមទៀត បន្ទាប់ពីពួកយើងខ្ញុំបានបាត់បង់សិទ្ធិលើដីធ្លី របស់យើងខ្ញុំរួចហើយនោះ ។”

សេចក្ដីថ្លែងបានបន្តថា៖ “សិទ្ធិរបស់យើងខ្ញុំក្នុងការទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ុលឡឺរ៉េនិងក្រុមហ៊ុនសក់ហ្វិន​( BOLLORE and Socfin-KCD) ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយ ការបដិសេធទិដ្ឋាកានេះ ។ យើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងយល់ថា សិទ្ធិរបស់យើង ក្នុងការរកយុត្តិធម៌ មិនគួរត្រូវបានរារាំងតាមរយៈនីតិវិធីរដ្ឋបាលនោះឡើយ ។ យើងខ្ញុំសង្ឃឹមថា ស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ លើកកម្ពស់សិទ្ធិមនុស្ស ស្របតាម សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាសសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច និង ពិចារណាឡើងវិញនូវការសម្រេចរបស់ខ្លួនដែលបានបដិសេធពាក្យសុំទិដ្ឋាកា និង ផ្តល់ឲ្យវិញនៅពេលក្រោយតាមកាលបរិច្ឆេតដែលនឹងត្រូវកំណត់សារជាថ្មីដោយលោកចៅក្រម។”

ជំហានបន្ទាប់ទៀត សមាជិកសហគមន៍នឹងពិភាក្សាជាមួយសមាជិកដែលបានដាក់ពាក្យបណ្តឹង និង បន្តកិច្ចខិតខំប្រឹងប្រែងជាមួយមេធាវីរបស់ពួកគេ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ពួកគេនាបច្ចុប្បន្ននិងសម្រាប់អ្នកជំនាន់ក្រោយ ស្របតាមច្បាប់ និងក្បួនខ្នាតប្រពៃណី ដែលត្រូវបានទទួល ស្គាល់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់អន្តរជាតិពាក់ពន្ធ័នឹងសិទ្ធិរបស់ជនជាតិដើមភាគតិច ។

ឆ្លើយតប

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...