09
Jan

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីគម្រោង និងហិរញ្ញវត្ថុ

ដំណឹងជ្រើសរើសបុគ្គលិក

១. សាវតា

អង្គការជនជាតិដើមភាគតិចកម្ពុជាដែលជាអង្គការមិនមែនរដ្ឋាភិបាល អព្យាក្រឹត និងមិនស្វែងរកប្រាក់ចំនេញបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ តាលលិខិតលេខ ១៣៥២ ស/ជ/ណ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៤។ អង្គការ CIPO មានទីស្នាក់ការនៅរាជធានីភ្នំពេញ និងគ្រោងរៀបចំការិយាល័យនៅថ្នាក់ខេត្ត ដើម្បីផ្តល់ការគាំទ្រផ្ទាល់ដល់សហគមន៍ជនជាតិដើមភាគតិច។

CIPO ធ្វើការដើម្បីលើកកម្ពស់សុខុមលភាព សិទ្ធិ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការពង្រឹងភាពជាម្ចាស់លើការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សប្រពៃណីវប្បធម៌។

បច្ចុប្បន្ន CIPO កំពុងត្រូវការបុគ្គលិកបម្រើការងារជាមន្រ្តីអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច (ICDO)ចំនួន ២ រូប និងមន្រ្តីហិរញ្ញវត្ថុ (FO)ចំនួន ១ រូប នៅភ្នំពេញ និងអាចធ្វើដំណើរចុះខេត្តគោលដៅតាមការចាំបាច់។ តួនាទី និងការទទួលខុសត្រូវនៃមន្រ្តីទាំង៣រូបមានដូចខាងក្រោម៖

២. ភារកិច្ច ICDO:

 • កសាងទំនុកចិត្តជាមួយសហគមន៍គោលដៅ និងយល់ដឹងពីស្ថានភាព តម្រូវការ និងគាំទ្រសហគមន៍គោលដៅដោយភាពជាម្ចាស់ និងឯករាជ្យលើការធ្វើផែនការអភិវឌ្ឍន៍សហគមន៍។
 • អនុវត្តសកម្មភាពដែលបានព្រមព្រៀងជាមួយម្ចាស់ជំនួយក្នុងតំបន់គោលដៅ។
 • ធ្វើការរួមគ្នា និងសហការជាមួយបុគ្គលិក CIPO តាមតំបន់គោលដៅ។
 • អនុវត្តគម្រោងសាកល្បងក្នុងសហគមន៍គោលដៅដែលមានគោលដៅលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច សេវាសង្គមដោយមានការចូលរួម និងសមរម្យតាមវប្បធម៌ និងការការពារសង្គម។
 • រៀបចំសិក្ខាសាលាសម្រាប់អ្នកដឹកនាំសហគមន៍ និងអាជ្ញាធរមូលដ្ឋានជនជាតិដើមភាគតិចលើការតាមដានគោលនយោបាយសាធារណៈសម្រាប់ការអភិវឌ្ឍមនុស្ស និងថវិកា និងបញ្ចុះបញ្ចូលអាជ្ញាធរមូលដ្ឋានដើម្បីការផ្លាស់ប្ដូរគោលនយោបាយ និងកម្មវិធី និងការស្វែងរកថវិកា។
 • រៀបចំកិច្ចសំណេះសំណាលរវាងអ្នកដឹកនាំសហគមន៍ និងអ្នកមានតួនាទៅពាក់ព័ន្ធផ្សេងៗក្នុងការចងបណ្ដាញ និងកិច្ចសហប្រតិបត្តិការណ៍លើការអនុវត្តគម្រោង និងប្រើប្រាស់ថវិកា។
 • ចងក្រងឯកសារ ផលិត និងផ្សព្វផ្សាយទៅកាន់អ្នកធ្វើគោលនយោបាយនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ (វីដេអូ សំឡេង រូបភាព) ដែលមានការសហការ និងសមស្របតាមវប្បធម៌ដើម្បីចែកចាយដល់សហគមន៍ជនជាតិដើមភាគតិច។
 • ធានាថាការការពារយេនឌ័រ ជនមានពិការភាព និងការការពារកុមារត្រូវបានបញ្រ្ជាបក្នុងគម្រោងរបស់ CIPO និង សហគមន៍ជនជាតិដើមភាគតិច។
 • ដឹកនាំ និងសម្របសម្រួលរួមគ្នាក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាមួយគណៈគ្រប់គ្រង។
 • ធ្វើជាតំណាង CIPO ក្នុងការទំនាក់ទំនងជាមួយអ្នកខាងក្រៅ រួមទាំងការទំនាក់ទំនង និងការប្រជុំនានាដែលពាក់ព័ន្ធនឹងការងារ។
 • ធ្វើការភាគច្រើននៅសហគមន៍គោលដៅដូចជា ការស្នាក់នៅ ធ្វើការ និងការរៀបចំពិធីផ្សេងៗជាមួយសហគមន៍មូលដ្ឋាន និងអនុវត្តបេសកកម្មគម្រោងនៅតំបន់គោលដៅ និងដៃគូសហគមន៍ និងមានតួនាទីដូចជាសហគមន៍មូលដ្ឋាន។
 • ចូលរួមក្នុងការកសាងសមត្ថភាពស្ថាប័ន ដើម្បីបង្កើនជំនាញក្នុងការអភិវឌ្ឍស្ថាប័ន។
 • ផ្ដល់អនុសាសន៍ដើម្បីកែសម្អការងារក្នុងការជួយសហគមន៍គោលដៅ។
 • តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងសហគមន៍គោលដៅ និងអ្នកពាក់ព័ន្ធ។
 • ធានាការសកម្មភាព និងថវិកាប្រើប្រាស់មានប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព។
 • ធានាបានការអនុវត្តតាមគោលនយោបាយ និងលក្ខន្តិកៈរបស់ CIPO។
 • ត្រួតពិនិត្យ និងវាយតម្លៃការរីកចម្រើននៃគម្រោង និងរាយការណ៍ទៅថ្នាក់ដឹកនាំ។
 • ចូលរូមកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បុគ្គលិក។
 • អនុវត្តកិច្ចការផ្សេងៗស្នើឡើងដោយថ្នាក់ដឹកនាំ។

៣. ភារកិច្ចមន្រ្តីហិរញ្ញវត្ថុ៖

 • ជាជំនួយការដល់ប្រធានហិរញ្ញវត្ថុ និងរដ្ឋបាលលើការងារហិរញ្ញវត្ថុរបស់ CIPO។
 • សម្របសម្រួល និងគាំទ្រការងារហិរញ្ញវត្ថុសម្រាប់សហគមន៍គោលដៅ ដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ដោយតម្លាភាព និងគណនេយ្យភាព។
 • បណ្តុះបណ្តាល និងណែនាំជំនាញហិរញ្ញវត្ថុដល់អ្នកតំណាងសហគមន៍គោលដៅ។
 • គាំទ្របច្ចេកទេសហិរញ្ញវត្ថុដល់មន្រ្តីសម្របសម្រួលគម្រោង។
 • ជួយប្រធានហិរញ្ញវត្ថុ និងរដ្ឋបាលក្នុងការបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុដល់មន្រ្តីគម្រោង និងបុគ្គលិកផ្សេងៗទៀត និងចូលរួមក្នុងការជួយក្នុងការអភិវឌ្ឍសហគមន៍គោលដៅ។

៤. លក្ខណៈសម្បត្តិមន្រ្តីអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច (ICDO)

 • មានចំណេះដឹង សាវតា និងបទពិសោធន៍ល្អប្រសើរក្នុងកិច្ចការជនជាតិដើមភាគតិច។
 • មានការប្ដេជ្ញាចិត្តក្នុងការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច។
 • កាន់តែប្រសើរប្រសិនមានឈាមជ័រជាក្រុមជនជាតិដើមភាគតិចណាមួយនៅកម្ពុជា និងអាចនិយាយភាសាកំណើតខ្លួនបាន។
 • មានបទពិសោធន័ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងគម្រោង។
 • មានទំនាក់ទំនង និងជំនាញទំនាក់ទំនងល្អជាមួយជនជាតិដើមភាគតិច រដ្ឋាភិបាលនៅគ្រប់កម្រិត សង្គមស៊ីវិល និងម្ចាស់ជំនួយ។
 • មានចំណេះដឹងក្នុងការជំរុញការចូលរួម និងវិធីសាស្រ្តរៀន។
 • អាចធ្វើការក្រោមសម្ពាធ និងចេះគ្រប់គ្រងពេលវេលាបានល្អ។
 • អាចគិតបានស៊ីជម្រៅ និងចូលរួមពិភាក្សាបានល្អប្រសើរ។
 • អាចធ្វើការជាក្រុម។
 • មានឆន្ទៈក្នុងការជំរុញការងារជាក្រុម។
 • អាចធ្វើការ និងសម្រេចចិត្តដោយឯករាជ្យ។
 • យ៉ាងហោចណាស់មានសញ្ញាបត្របរិញ្ញាបត្រផ្នែកភូមិវិទ្យា ការអភិវឌ្ឍសហគមន៍ ឬផ្នែកពាក់ព័ន្ធ។
 • ស្មោះត្រង់ មានឆន្ទៈ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសហគមន៍។
 • មានភាពរហ័សរហួន និងច្បាស់លាស់ក្នុងធ្វើរបាយការណ៍។
 • មានភាពច្នៃ ប្រឌិត និងគំនិតថ្មីៗ។
 • កាន់តែប្រសើរបើអាចប្រើប្រាស់ភាសាអង់គ្លេសបាន (សរសេរ ស្ដាប់ និយាយ និងអាន)។
 • អាចប្រើប្រាស់កម្មវិធី Microsoft office (Word, Excel and PowerPoint)
 • អាចធ្វើដំណើរចុះភូមិគោលដៅ។
 • យល់ដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍសហគមន៍ ចងក្រងសហគមន៍ និងគៀងគរ។
 • យល់ដឹងពីច្បាប់ និងបញ្ញត្តិនានាទាក់ទងនឹងជនជាតិដើមភាគតិច។

៥. លក្ខណៈសម្បត្តិមន្រ្តីហិរញ្ញវត្ថុ (FO)

 • មានចំណេះដឹង សាវតា និងបទពិសោធន៍ល្អប្រសើរក្នុងកិច្ចការជនជាតិដើមភាគតិច។
 • មានការប្ដេជ្ញាចិត្តក្នុងការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច។
 • កាន់តែប្រសើរប្រសិនមានឈាមជ័រជាក្រុមជនជាតិដើមភាគតិចណាមួយនៅកម្ពុជា និងអាចនិយាយភាសាកំណើតខ្លួនបាន។
 • មានបទពិសោធន័ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងគម្រោង។
 • មានទំនាក់ទំនង និងជំនាញទំនាក់ទំនងល្អជាមួយជនជាតិដើមភាគតិច រដ្ឋាភិបាលនៅគ្រប់កម្រិត សង្គមស៊ីវិល និងម្ចាស់ជំនួយ។
 • មានចំណេះដឹងក្នុងការជំរុញការចូលរួម និងវិធីសាស្រ្តរៀន។
 • អាចធ្វើការក្រោមសម្ពាធ និងចេះគ្រប់គ្រងពេលវេលាបានល្អ។
 • មានជំនាញទំនាក់ទំនងល្អ
 • មានភាពបទបែនក្នុងការជួយសហគមន៍ និងការងារស្ថាប័ន។
 • មានទំនាក់ទំនង និងជំនាញទំនាក់ទំនងល្អជាមួយជនជាតិដើមភាគតិច រដ្ឋាភិបាលនៅគ្រប់កម្រិត សង្គមស៊ីវិល និងម្ចាស់ជំនួយ។
 • មានភាពរហ័សរហួន និងច្បាស់លាស់ក្នុងធ្វើរបាយការណ៍។
 • យ៉ាងហោចណាស់មានសញ្ញាបត្របរិញ្ញាបត្រក្នុងផ្នែកពាក់ព័ន្ធ។
 • មោះត្រង់ មានឆន្ទៈ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារ។

ព័ត៌មានអំពីការដាក់ពាក្យ៖

អាចដាក់ពាក្យជា hard ឬ soft copy និងអាចផ្ញើពាក្យសុំការងារទៅកាន់អសយដ្ឋានដូចខាងក្រោម៖

ការិយាល័យ CIPO: ផ្ទះលេខ16 Be0, ផ្លូវលេខ 460, សង្កាត់ទូលទំពូង ១, ខណ្ឌចំការមន, រាជធានីភ្នំពេញ

ទូរស័ព្ទ: 023 51 31 666, 012276595

E-mail: heanbunhieng@cipocambodia.orgbunhieng@gmail.com and/or nun.sokunthea@gmail.com

ផុតកំណត់ដាក់ពាក្យ: ថ្ងៃសុក្រ ទី ២១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៥ ល្ងាច

សម្គាល់៖ ជនជាតិដើមភាគតិច និងជាពិសេសស្រ្តីជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្ត។

ទាញយកសេចក្តីប្រកាសជា Microsoft Word

ឆ្លើយតប

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...