ព្រៃឈើ

អត្ថបទដកស្រង់
03
Dec

ក្រសួងជំរុញឲ្យយុវជនចូលរួមកាន់តែខ្លាំងក្នុងការការពារព្រៃឈើ

ក្រសួងបរិស្ថានកំពុងជំរុញប្រជាជន ជាពិសេសយុវជនឲ្យចូលរួមក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិជាមួយរដ្ឋាភិបាលខណៈរដ្ឋាភិបាលកំពុងខ្វះធនធានមនុស្ស និងសម្ភារៈ។

លោក សៀក លី ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ផ្ទៃសរុបចំនួន ៧.៥ លានហិកតាកំពុងត្រូវការការពារ។ លោកបន្ថែមថា យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ មានមន្រ្តីឧស្យានុរក្សចំនួន ១២៦០ នាក់តែប៉ុណ្ណោះ ដែលកំពុងបំពេញភារកិច្ច ហើយមន្រ្តីទាំងនោះក៏កំពុងជួបការលំបាក ដោយសារខ្វះខាតសម្ភារៈធ្វើការ។

លោកបានថ្លែងក្នុងវេទិកាយុវជនមួយដែលរៀបចំឡើងដោយបណ្តាញយុវជនកម្ពុជាថា “មានផ្ទៃដីជាង៧លានហិកតាដែលត្រូវការពារ ខណៈដែលយើងមានមន្រ្តីល្បាតតែចំនួន ១២៦០នាក់ប៉ុណ្ណោះ ដែលមានន័យវាមានទំហំច្រើនណាស់សម្រាប់មន្រ្តីរបស់យើង។ ដូចនេះមន្រ្តីម្នាក់ត្រូវការពារផ្ទៃដី ៦ពាន់ហិកតា”

ទោះបីជាជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏សហគមន៍ទាំង ១៥៣ ដែលរស់នៅក្នុងតំបន់ការពារ បានធ្វើការជាមួយក្រសួងក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ។ លោកបន្តថា ប្រជាពលរដ្ឋផ្សេងៗទៀត  ជាពិសេសយុវជនត្រូវតែចូលរួមដើម្បីធានាឲ្យមានការការពារព្រៃឈើ។

អនុប្រធានអង្គការបណ្តាញយុវជនកម្ពុជា លោក ស ម៉ូរី ថ្លែងថា មានបញ្ហាប្រឈមពីរសំខាន់ៗក្នុងការការពារព្រៃឈើ។ បញ្ហាទី ១ កង្វះមន្ត្រីអនុរក្ស និងទី ការអនុវត្តច្បាប់របស់អាជ្ញាធរ។

តែយ៉ាងណាក៏ដោយ លោកគាំទ្រចំពោះការអំពាវនាវរបស់ក្រសួងដល់យុវជនឲ្យចូលរួមជួយការធនធានធម្មជាតិរបស់ប្រទេស។

លោកបន្តថា “យើងមានទំនួលខុសត្រូវ ចូលរួមចំណែកការពារធនធានធម្មជាតិ។ តែខ្ញុំយល់ថា រដ្ឋាភិបាលក៏ត្រូវតែកែលំអគុណភាពការងារ ដែលធ្វើឡើងដោយស្ថាប័នផ្សេងៗ ដោយពង្រឹងការអនុវត្តច្បាប់ឲ្យបានពេញលេញ។ នេះមិនមែនជាលើកទីមួយទេដែលក្រសួងអំពាវនាវឲ្យមានការចូលរូម។ សហគមន៍ និងយុវជនមួយចំនួនកាលពីមុនព្យាយាមចូលរួម តែត្រូវជួបការគំរាមកំហែង និងការចោទប្រកាន់ពីក្រុមប្រឆាំង។”

លោក ឯក សុវណ្ណា តំណាងសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ បានលើកឡើងថា ចាំបាច់ត្រូវមានតុល្យភាពរវាងចំនួនមន្រ្តីអនុរក្ស និងផ្ទៃដីដែលត្រូវការពារ។ លោកបន្តថា មន្រ្តីអនុរក្សត្រូវតែពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់របស់ខ្លួន ខណៈស្ថាប័នអនុវត្តច្បាប់ក៏ត្រូវតែមានភាពម៉ឹងម៉ាត់ក្នុងការដោះស្រាបញ្ហាបទល្មើសព្រៃឈើ។

លោកបន្ថែមថា “សហគមន៍មានតួនាទីក្នុងការការពារព្រៃឈើ ហើយយើងបានចូលរួមយូរមកហើយ។ សម្រាប់ខ្ញុំ ខ្ញុំចង់ការពារព្រៃ និងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។ មន្រ្តីបរិស្ថានគួរតែដាក់ពង្រាយ និងពង្រឹងកងកម្លាំងកុំឲ្យមានការជួញដូរ និងចូលកាប់ឈើខុសច្បាប់។ បើនៅតែមានបែបនេះ តើការពារព្រៃម៉េចបាន?”

ប្រភព៖ https://www.khmertimeskh.com/50555320/ministry-urges-greater-youth-participation-in-forest-protection/

ឆ្លើយតប

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...