Single Blog Title

This is a single blog caption
27
Aug

ទិវាជនជាតិដើមភាគតិចត្រូវបានប្រារព្ធធ្វើឡើងដោយជនជាតិដើមភាគតិច

ឆ្នាំនេះជាគម្រប់ខួបលើកទី ២៤ នៃទិវាអន្តរជាតិជនជាតិដើមភាគតិចនៅលើពិភពលោក និងលើកទី ១៤នៅកម្ពុជា ដែលបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាបានប្រារព្ធធ្វើឡើងយ៉ាងអាធិកអាធ័មនៅតាមតំបន់របស់ខ្លួន។

នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទបានផ្តើមរៀបចំពិធីនេះឡើងក្នុងឆ្នាំ ២០០៥ ដែលជាការចាប់ផ្តើមដំបូងនៃការទិវានេះនៅកម្ពុជា។ គោលបំណងនៃការរៀបចំទិវានេះគឺដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិច និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងមកលើ ជនជាតិដើមភាគតិចនៅកម្ពុជា។

សម្រាប់ពេលបីឆ្នាំចុងក្រោយនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន តែងតែចេញសារអបអរសាទរ និងអនុសាសន៍នានាក្នុងការគាំទ្រទិវានេះ ដែលតែបង្គាប់ឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុកដាក់ចំពោះជនជាតិដើមភាគតិច ក្នុងការដោះស្រាយបញ្ហានានាដែលកំពុងជួបប្រទះ ដើម្បីសម្រេចឲ្យបានការ អភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

Leave a Reply

You are donating to : CIPO

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...