ទស្សនៈវិស័យ, គោលដៅ, បេសកកម្ម

ទស្សនៈវិស័យ

អង្គការជនជាតិដើមភាគតិចកម្ពុជាចង់ឃើញជនជាតិដើមភាគតិចមានសមត្ថភាព និងសកម្មក្នុងការលើកកំពស់សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយជាសហគមន៍អចិន្តៃ្រយ៍ និង រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមពហុវប្បធម៌ជាតិកម្ពុជា។

គោលដៅ

គោលដៅអង្គការជនជាតិដើមភាគតិចគឺដើម្បីកសាងសមត្ថភាព និងបង្កើនភាពអង់អាចដល់ ជនជាតិដើមភាគតិច ឱ្យដឹកនាំ និង ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកម្ពុជា។​

បេសកកម្ម

បង្កើនចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនជាតិដើមភាគតិចពាក់ព័ន្ធទៅនឹងប្រពៃណីទំនៀមទំលាប់ដីធ្លី និងសិទ្ធិសេរីភាពការទទួលខុសត្រូវដែលទាក់ទងនឹងច្បាប់ជាតិ អន្តរជាតិគោលនយោបាយលិខិតបទដ្ឋានជាតិនានា ។

គុណតម្លៃ

ភាពជាអ្នកដឹកនាំ៖

យើងជឿជាក់លើសក្ដានុពលរបស់មនុស្ស (ជាពិសេសស្រ្តី និងយុវជន) ក្នុងការអភិវឌ្ឍ និងកំណត់គោលដៅរបស់ពួកគេ។

គ្មានការរើសអើង៖

យើងឲ្យតម្លៃលើទំនាក់ទំនងស្មើភាពគ្នាដោយមិនប្រកាន់ជាតិពន្ធុ ឋានៈ ឋានានុក្រម ភេទ អាយុ ប្រវត្តិ និងនិន្នាការនយោបាយអ្វីឡើយ។

សុចរិតភាព និងគណនេយ្យភាព៖

យើងឲ្យតម្លៃលើសុចរិតភាព ហើយយើងប្រកាន់ខ្ជាប់នូវគណនេយ្យភាពចំពោះអ្នកពាក់ព័ន្ធទាំងអស់។

សាមគ្គីភាព និងការលះបង់៖

យើងឲ្យតម្លៃលើសាមគ្គីភាព ហើយយើងមានស្មារតី និងឆន្ទៈរួមគ្នាក្នុងការអភិវឌ្ឍជនជាតិដើមភាគតិចប្រកបដោយនិរន្តរភាព។

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...