ផែនការយុទ្ធសាស្រ្ត

ផែនការយុទ្ធសាស្រ្ត

២០១៧-២០២០

អង្គការជនជនជាតិដើមភាគតិចកម្ពុជាមានឆន្ទៈមុតមាំក្នុងការលុបបំបាត់ការរំលោភសិទ្ធិ វប្បធម៌ សង្គម និងសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា អភិក្រមគ្រប់ជ្រុងជ្រោយក្នុងការផ្ដល់ភាពអង្គអាចដល់ជនជាតិដើមភាគតិចឲ្យគ្រប់គ្រងការអភិវឌ្ឍសហគមន៍ជជាតិដើមភាគតិចរបស់ពួកគេ នឹងនាំឲ្យមានការរីកចម្រើន និងសុខុមាលភាពដល់ជនជាតិដើមភាគតិច និងសង្គមកម្ពុជា។

តាមការវិភាគរបស់យើង (ក្នុងដំណើរការពិនិត្យឡើងវិញលើយុទ្ធសាស្រ្ត) អង្គការជនជាតិដើមភាគតិចកម្ពុជាគួរតែបន្តការអនុវត្តការរៀនសូត្រក្នុងរយៈពេលពីរឆ្នាំមកនេះនៅក្នុងកម្មវិធីការងាររបស់យើង។ យើងត្រូវគ្រប់គ្រងការអនុវត្តកម្មវិធីស្នូលរបស់យើងឲ្យឆ្លើយតបទៅតាមតម្រូវការរបស់អ្នកពាក់ព័ន្ធដែលជាជនជាតិដើមភាគតិច។ យើងក៏ត្រូវបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត ដើម្បីពង្រីកសេវារបស់យើង និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះដំណើរការអភិវឌ្ឍន៍ដ៏ស្មុគស្មាញនៅក្នុងប្រទេសកម្ពុជានាពេលអនាគត។ 

យើងដាក់ចេញនូវយុទ្ធសាស្រ្តចំនួនបី (ទាក់ទងនឹងកម្មវិធី) សម្រាប់អនុវត្តក្នុងរយៈពេលបួនឆ្នាំ​ខាងមុខ៖

  • គ្រប់គ្រងការអនុវត្តកម្មវិធីស្នូលរបស់អង្គការ ឲ្យឆ្លើយតបទៅតាមតម្រូវការរបស់អ្នកពាក់ព័ន្ធដែលជាជនជាតិដើមភាគតិច
  • ធ្វើការតស៊ូមតី និងជួយរដ្ឋាភិបាលឲ្យពន្លឿនដំណើរការចុះបញ្ជីដីសហគមន៍
  • ពង្រឹងជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍ជនជាតិដើមភាគតិច

ការធ្វើការវិភាគផ្ទៃក្នុងរបស់យើងលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង បានតម្រូវឲ្យយើងបន្តធ្វើការពង្រឹងសមត្ថភាពរបស់អង្គការ ដើម្បីអាចបំពេញប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងទទួលបាននូវផលប៉ះពាល់ជាអតិបរិមា។ ដូច្នេះ យើងដាក់ចេញនូវ(ដើម្បីអភិវឌ្ឍអង្គការ) រួមមាន ៖

១. ពង្រឹងសមត្ថភាពរបស់អង្គការ ដើម្បីប្រតិបត្តិការការងារប្រកបដោយគុណភាព និង មានប្រសិទ្ធភាពខ្ពស់

២. ស្វែងរកធនធានគាំទ្រកម្មវិធីការងារ និង ដំណើរការរបស់អង្គការ

ទាញយកជាឯកសារ (PDF)

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...