ប្រវត្តិអង្គការ

​ប្រវត្តិអង្គការ

អត្តសញ្ញាណនិមិត្តសញ្ញា និងត្រា

និមិត្តសញ្ញារបស់ អ.ជ.ក មានសណ្ឋានជាផ្ទះអណ្តើកជនជាតិព្នង និងផ្ទះខ្ពស់ជនជាតិគ្រឹងស្ថិតលើដី សហគមន៍ដែលមានដំណាំផ្សេងៗ និងព្រៃឈើធម្មជាតិដែលត្រូវបានរក្សាការពារ និងគោរពយ៉ាងហ្មត់ចត់ ។

ត្រារបស់ អ.ជ.ក មានរាងជារង្វង់មូលពីរជាន់ និងមានទំហំ៣៤មមនៅកន្លះរង្វង់ផ្នែកខាងលើមានចារឹកឈ្មោះអង្គការជាភាសាខ្មែរ​ ​នៅកន្លរង្វង់ផ្នែកខាងក្រោមមានចារឹកឈ្មោះ អង្គការជាភាសាអង់គ្លេស និងនៅចន្លោះអក្សរចារឹកទាំងពីរមានរូបផ្កាច័ន្ទ អមសងខាងនៅក្នុងរង្វង់ផ្នែកខាងក្នុងមានរូបសញ្ញារបស់អង្គការ នៅអក្សរកាត់ ជាភាសាអង់គេ្លសថា C.I.P.O និងប្រើទឹកលក្ខ័ពណ៌បៃតង ។

លក្ខណៈពិសេសរបស់យើង

អង្គការជនជាតិដើមភាគតិចកម្ពុជា (អ.ជ.ក) យល់ថា បញ្ហារបស់ជនជាតិដើមភាគតិចនៅកម្ពុជាកើតមានឡើងនៅក្នុងបរិយាកាសអភិវឌ្ឍន៍ដ៏ស្មុគស្មាញ។ យើងត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្តធ្វើការផ្លាស់ប្តូរ។ អភិក្រមកម្មវិធីការងាររបស់យើងផ្តោតលើសកម្មភាពជាក់លាស់ដែលពង្រឹងស្មារតីជនជាតិដើមភាគតិចឲ្យមានភាពជាម្ចាស់ និងផ្តល់ភាពអង់អាចដល់ពួកគេឲ្យដឹងនាំការងារអភិវឌ្ឍន៍ដែនាំមកនូវការផ្លាស់ប្តូរពិតប្រាកដដល់សហគមន៍ជនជាតិដើមភាគតិច។ 

អង្គការជនជាតិដើមភាគតិចកម្ពុជា

ប្រវត្តិសង្ខេប

អ.ជ.ក ត្រូវបានផ្តួចផ្តើមឡើងដោយលោក ស្រី យុន ម៉ាណេ នាយកប្រតិបត្តិ និងជាជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី និងលោក សេក សោភ័ណ ដែលជាជនជាតិខ្មែរ និងអតីតមន្រ្តីសម្របសម្រួលថ្នាក់គម្រោងជនជាតិដើមភាគតិច របស់អង្គការអន្តរជាតិ ខាងការងារចាប់តាំងពី ឆ្នាំ២០០៥ ដល់ ២០១៣ ។ អ.ជ.ក បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ២០១៤ ស.ជ.ណ លេខ ១៣៥២   ។

ឈ្មោះស្របច្បាប់ 

អង្គការមានឈ្មោះថា  “អង្គការជនជាតិដើមភាគតិចកម្ពុជា” សរសេរជាអក្សរកាត់ថា (អ.ជ.ក) និងមានឈ្មោះជាភាសារអង់គ្លេសថា Cambodia Indigenous Peoples Organization សរសេរអក្សរកាត់ថា “C.I.P.O” ។

យើងកសាងទំនាក់ទំនងស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដើម្បីជួយជនជាតិដើមភាគតិចឲ្យកំណត់អំពីការផ្លាស់ប្ដូរ និងធ្វើសកម្មភាពជាវិជ្ជមាន ត្រូវតាមគុណតម្លៃរបស់ពួកគេ។ ជាមួយគ្នានេះដែរ យើងធ្វើកិច្ចការរបស់យើងដើម្បីផ្ដល់នូវលក្ខខណ្ឌ និងធនធានសមស្រប ដើម្បីឲ្យជនជាតិដើមភាគតិចបានចូលរួមក្នុងការងារសង្គម និងមានការផ្លាស់ប្ដូរជាវិជ្ជមាន ចំពោះជីវិតរបស់ពួកគេ។ 

យើងរីករាយនឹងធ្វើការសហការជាមួយស្ថាប័នផ្សេងៗទៀត ដើម្បីពង្រីកសកម្មភាពរបស់ពួកយើងឲ្យសម្រេចផលវិជ្ជមានជាអតិបរិមា។

ការយល់ដឹងស៊ីជម្រៅរបស់យើងអំពីបរិបទជនជាតិដើមភាគតិចទាំងនៅមូលដ្ឋាន ថ្នាក់ជាតិ និងសកលបានជួយឲ្យយើងេធ្វើការយ៉ាងមានប្រសិទ្ធភាពក្នុងការផ្លាស់ប្ដូរសង្គមជនជាតិដើមភាគតិចជាវិជ្ជមាន និងមាននិរន្តរភាព។ យើងមានវិធីសាស្រ្តចម្រុះដែលអាចជួយឲ្យយើងមានភាពបត់បែនក្នុងការអនុវត្តឈានទៅសម្រេចបាននូវផលប៉ះពាល់ជាវិជ្ជមាន។ វិធីសាស្រ្តទាំងន៉រួមមាន៖ ការតស៊ូមតិដើម្បីឲ្យមានការធ្វើជំរឿនជនជាតិដើមភាគតិច និងបង្កើតមជ្ឈមណ្ឌលជនជាតិដើមភាគតិច ការសម្របសម្រួលចងក្រងសហគមន៍ ការបង្កើតបណ្តាញ និងកិច្ចសហប្រតិបត្តិការរវាងក្រុមពាក់ព័ន្ធផ្សេងៗគ្នា ផ្ដល់ការគាំទ្រ និងអភិេវឌ្ឍន៍អ្នកដឹកនាំជនជាតិដើមភាគតិច កសាង និងពង្រឹងសមត្ថភាពជនជាតិដើមភាគតិច និងសម្របសម្រួលជនជាតិដើមភាគតិចឲ្យទទួលបានជំនួយផ្នែកច្បាប់។ វិធីសាស្រ្តទាំងអស់នេះជួយឲ្យ អ.ជ.ក. អាចអនុវត្តសមកម្មភាពឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់សហគមន៍។ 

យើងបង្ហាញពីការយកចិត្តទុកដាក់របស់យើងចំពោះគុណភាពក​ម្មវិធីការងារ និងការរៀនសូត្រតាមរយៈការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្ត និងការសិក្សាវាយតម្លៃកម្មវិធីការងារ។ 

ការចូលរួមរបស់លោកអ្នកជួយឲ្យគោលបំណងរបស់យើងដល់គោលដៅ

ចូលរួមបរិច្ចាគដល់ពួកយើងឥឡូវនេះ!

បរិច្ចាគ!

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...